មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រត់ម៉ូតូកង់បីមិនកាក់កប បែកគំនិតចេញឆក់ ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ៖ ជនសង្ស័យជាអ្នករត់ត្រីចក្រយានយន្ត នៅខារ៉ាអូខេនគរសំរិទ្ធិម្នាក់ ដូចជាមិនសូវកាក់កប បែកគំនិតចេញឆក់ទូរស័ព្ទ បានសម្រេចរត់មិនរួច ត្រូវអ្នឃើញហេតុការណ៍ដេញចាប់ជាប់ប្រគល់ជូនសមត្ថកិច្ច។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ នឹង ១០នាទីយប់ ថ្ងៃទី ៤ ខែ កក្តដា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខ វត្តសំពៅមាស តាមបណ្តោយផ្លូវ ២១៤ ក្នុងសង្កាត់បឹងប្រលិត ខណ្ឌ៧មករា។
ជនសង្ស័យមានឈ្មោះ ផែន ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបររត់ម៉ូតូកង់បីប្រចាំខារ៉ាអូខេ នគរសំរិទ្ធិ ស្នាក់សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (អតីត សន្តិសុខនៅខារ៉ាអូខេ នគរសំរិទ្ធិ)។ ចំណែកជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ កំពុងសង្គ្រោះនៅឯមន្ទីពេទ្យ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ ជិះម៉ូតូ Zoomer-x មួយគ្រឿង មិនចាំស្លាកលេខ តាមបណ្តោយផ្លូវ ២១៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1B-3103 មកពីក្រោយ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ បានសម្រេច បណ្តាលអោយជនរងគ្រោះដួលរងរបួសរលាត់ជៃជើង។ ចំណែកជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនមកដល់ស្តុបគក់ចេម៉ូតូផ្លូវ ១៦១ កែងនឹងផ្លូវ ១៨២ បានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ជិះដោយស្ត្រីម្នាក់បណ្តាលអោយដួល រួចរត់ចោលម៉ូតូមកដល់ចំណុចស្ពានអាកាសថ្មើរជើង ចំណុចរង្វង់មូលនាងគង្ហិងត្រូវអ្នកឃើញហេតុការណ៍ ពទ្ធ័ចាប់បានភ្លាមៗ រួចប្រគល់ជូនសមត្ថកិច្ច។ ចំណែកជនរងគ្រោះសមត្ថកិច្ចបានឌុបតាមម៉ូតូទៅសង្គ្រោះនៅឯមន្ទីទេព្យ រីឯជនសង្ស័យសមត្ថកិច្ចបានបញ្ជូនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូឬស្សី ២ រួចសមត្ថកិច្ចប្រាប់ថាករណីឆក់នេះ នៅសង្កាត់ព្រលិត ក៏ប្រគល់ជូនទៅសមត្ថកិច្ចបឹងព្រលិតសួរនាំបន្ត។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចធ្វើកំណត់ហេតុរួច បញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
រត់ម៉ូតូកង់បីមិនកាក់កប បែកគំនិតចេញឆក់ ត្រូវសមត្ថកិច្ចក្របួចជាប់ រត់ម៉ូតូកង់បីមិនកាក់កប បែកគំនិតចេញឆក់ ត្រូវសមត្ថកិច្ចក្របួចជាប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:12:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.