មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូវ៉ាជែងវាក់នឹងទ្រូងផ្លូវ ចាប់ហ្វា្រំងដួល ត្រូវរថយន្តបើកមកពីក្រោយ កិនស្លាប់ម្នាក់ របួសស្រាលម្នាក់

ភ្នំពេញ៖​ យុវជន ២នាក់ ជិះម៉ូតូឌុបគ្នាវ៉ាជែងរថយន្តមូយគ្រឿងមិនផុត វាក់នឹងទ្រូងផ្លូវ ចាប់ហ្វ្រាំងដួល ត្រូវរថយន្តកុងតឺន័របើកមកពីក្រោយកិនស្លាប់ម្នាក់ ចំណែកម្នាក់ទៀតរបួសស្រាល។
ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង ៩ នឹង ៤០នាទីយប់ ថ្ងៃទី ៣១ ខែ កក្កដា​ ឆ្នាំ ២០១៩​ នៅចំណុចជិតរង្វង់មូលចោមចៅ ផ្លូវវ៉េងស្រេវង សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ​។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនរងគ្រោះឈ្មោះ ជា រតនា​ ភេទ ប្រុស អាយុ ២៤ ឆ្នាំ​ មុខរបរកម្មករោងចក្រ​ ស្នាក់នៅតំបន់សេដ្ឋកិច្ចពិសេស​កំបូល សង្កាត់កន្ទោក​ ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណេីតនៅភូមិអន្សោម​ ឃុំអន្សោម​ ស្រុកកំពង់ត្របែក​ ខេត្តព្រៃវែង។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពពីជនរងគ្រោះរងរបួសស្រាលបានឲ្យដឹងថា​ មុនពេលកេីតហេតុ រូបគាត់មានគ្នាពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសុយស៊ូគីលេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CF-6616 តាមបណ្តោយផ្លូវវ៉េងស្រេង ​ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុ បានវ៉ាជែងរថយន្តមួយគ្រឿង មិនចាំម៉ាកបើកនៅខាងមុខមិនផុត ក៏វ៉ាក់នឹងទ្រូងផ្លូវ ចាប់ហ្វ្រាំងដួល បណ្តាលឲ្យជនរងគ្រោះស្លាប់ដែលជាអ្នកបើកម៉ូតូ ខ្ទាតមកដងផ្លូវ ចំណែករូបគាត់ខ្ទាតមកលើទ្រូងផ្លូវ ខណៈនោះក៏មានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខ បើកមកពីក្រោយកិនជនរងគ្រោះបែកក្បាលធ្លាយខួរស្លាប់ភ្លាមនៅកន្លែងកើតហេតុ ចំណែករូបគាត់វិញ រងរបួសស្រាលត្រូវបានរថយន្តសង្គ្រោះមន្ទីពេទ្យរស្មីដឹកយកទៅសង្គ្រោះ។ ឯរថយន្តក៏បន្តដំណេីរទៅមុខបាត់ស្រមោល។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកេីតហេតុ សមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុ ធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ រងចាំក្រុមគ្រួសារមកទទួលយកទៅវិញ ចំណែកសពជនរងគ្រោះសមត្ថកិច្ខធ្វើកំណត់ហេតុរួច ប្រគល់ក្រុមគ្រួសារយកទៅស្រុកកំណើតធ្វេីបុណ្យតាមប្រពៃណី៕
ជិះម៉ូតូវ៉ាជែងវាក់នឹងទ្រូងផ្លូវ ចាប់ហ្វា្រំងដួល ត្រូវរថយន្តបើកមកពីក្រោយ កិនស្លាប់ម្នាក់ របួសស្រាលម្នាក់ ជិះម៉ូតូវ៉ាជែងវាក់នឹងទ្រូងផ្លូវ ចាប់ហ្វា្រំងដួល ត្រូវរថយន្តបើកមកពីក្រោយ កិនស្លាប់ម្នាក់ របួសស្រាលម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:22:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.