មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូបុក រងរបួសធ្ងន់បុរសម្នាក់ ឯរថយន្តបើករត់ ត្រូវសមត្ថកិច្ចដេញចាប់បានមកវិញ

ភ្នំពេញ៖ ស្ត្រីម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត បើករថយន្តកូរ៉ូឡាមួយគ្រឿង ដល់ផ្លូវបំបែកជាបួន ខ្វះការប្រុងប្រយ័ត្ន ត្រូវបានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចំទ្វាររថយន្តខាងមុខ ចំហៀងខាងស្តាំពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ ចំណែករថយន្តបើករត់ ត្រូវសមត្ថកិច្ចដេញចាប់បានយកមកដោះស្រាយគ្មាវិញ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ១០នាទីយប់ ថ្ងៃទី ៣១ ខែ កក្តដា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ ២ តាមបណ្តោយផ្លូវ ២៥៣ កែង ១៥៦ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញស្ត្រីម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត បើករថយន្តក៉ូរ៉ូឡាមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AO-6476 តាមបណ្តោយផ្លូវ ២៥៣ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបែកជាបួនកែងនឹងផ្លូវ ១៥៦ ក៏មានម៉ូតូមួយគ្រឿងម៉ាកធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HA-4639 ជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវ ១៥៦ ទិសដៅពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំទ្វាររថយន្តខាងមុខចំហៀងខាងស្តាំពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ ត្រូវបានអ្នកឃើញហេតុការណ៍ជួយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យលោកសង្ឃភ្លាមៗ ចំណែករថយន្តមិនបានឈប់នៅកន្លែងកើតហេតុនោះទេ បានព្យាយាមបើករត់។ ភ្លាមៗនោះត្រូវសមត្ថកិច្ខមូលដ្ឋានប្រចាំការនៅប៉ុស្តិ៍ ឃើញហេតុការណ៍នេះបានជិះដេញរហូតដល់ផ្លូវ ៥៩២ ក្នុងសង្កាត់បឹងកក់ ២ ត្រូវសមត្ថកិច្ខឃាត់ជាប់ រួចយករថយន្តមកកន្លែងកើតហេតុដើម្បីការដោះស្រាយគ្នាវិញ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ខជំនាញខណ្ឌបានចុះមកដល់ ឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយខាងភាគីរថយន្ត បានចេញសំណងចំនួន ៣៥០ ដុល្លារ ទៅឲ្យខាងភាគីម៉ូតូដើម្បីចញ្ចប់រឿងនៅនិងនក្លែងកើតហេតុ។៕
បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូបុក រងរបួសធ្ងន់បុរសម្នាក់ ឯរថយន្តបើករត់ ត្រូវសមត្ថកិច្ចដេញចាប់បានមកវិញ បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូបុក រងរបួសធ្ងន់បុរសម្នាក់ ឯរថយន្តបើករត់ ត្រូវសមត្ថកិច្ចដេញចាប់បានមកវិញ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:42:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.