មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តស៊េរីទំនើបលឿនពេក មិនប្រយ័ត្ន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងាជើងឡើងលើ

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿងបោះពួយក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលរថយន្តក្រឡាប់ផ្ងាជើងឡើងលើ សំណាងល្អអ្នកបើកបរនិងអ្នកដំណើរលូនចេញពីរថយន្តរងរបួសស្រាល។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ១០នាទីយប់ ថ្ងៃទី ២២ ខែ កក្តដា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខផ្សារហេង លី តាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថាមុនកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរ និងស្ត្រីម្នាក់ទៀត បើករថយន្តស៊េរីទំនើបសាំយ៉ុង មួយគ្រឿង បោះពួយក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងាជើងឡើងលើ និងរងកាខូចខាតបែកទ្វាររថយន្តខាងមុខយ៉ាងដំណំ ចំណែកអ្នកបើកបរ និងអ្នករួមដំណើរបានលូនចេញពីរថយន្តរងរបួសស្រាល រួចនាំគ្នាគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់ រីឯក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាតបែកតិចតួច។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្ក​ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តស៊េរីទំនើបលឿនពេក មិនប្រយ័ត្ន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងាជើងឡើងលើ បើករថយន្តស៊េរីទំនើបលឿនពេក មិនប្រយ័ត្ន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងាជើងឡើងលើ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:42:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.