មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

លោក សុខ ហេង អធិការនគរបាល ខណ្ឌទួលគោក ដឹកនាំកម្លាំង ដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាដល់កងកម្លាំងនគរបាលទាំង ១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងច្បាប់ចរាចរណ៍ដោយមុឺងម៉ាត់បំផុត។លោក ស ថេត បានបញ្ជាក់ថា៖ ចាប់ពីថ្ងៃច័ន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ យុទ្ធនាការរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក នឹងត្រូវចាប់ផ្ដើម នៅតាមបណ្ដាគោលដៅនានា ក្នុងរាជធានីភ្នំពេញ ជាពិសេសរឹតបន្តឹង ចំពោះអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព។ អ្នកជិះម៉ូតូ ដែលមិនពាក់មួកសុវត្ថិភាព ត្រូវឃាត់ ហើយតម្រូវឲ្យរកមួកសុវត្ថិភាពមកពាក់ ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
នៅយប់ ថ្ងៃច័ន្ទ​ ទី២២​ ខែកក្កដា​ ឆ្នាំ២០១៩​ លោកវរៈសេនីយ៍ទោសុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងផ្ទាល់ចុះគោលដៅ ដេីម្បីត្រួតពិនិត្យរឹតបណ្តឹងច្បាប់ចរាចរណ៍ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ក្នុងនោះផងដែរនិងធ្វេីការឃាត់មិនអោយបន្តដំណេីរទៅមុខទៀតឡេីយ​ប្រសិនបេីបងប្អូនមិនពាក់មួកសុវត្ថិភាព​ ទាំងអ្នកបេីក​ និងអ្នកអមដំណេីរត្រូវពាក់មួកសុវត្ថិភាព​ រហូតទាល់តែទៅយកមួកសុវត្ថិភាពមកពាក់​ ទេីបអនុញ្ញាតិអោយទៅបាន​ សូមបញ្ជាក់ក្នុងរយ:ពេលមួយខែនៃការផ្សព្វផ្សាយ​ និងណែនាំនេះគឺពុំមានការផាកពិន័យឡេីយ​ ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
លោកវរះសេនីយ៍ទោ សុខ ហេង បានសូមណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា៕

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
លោក សុខ ហេង អធិការនគរបាល ខណ្ឌទួលគោក ដឹកនាំកម្លាំង ដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ លោក សុខ ហេង អធិការនគរបាល ខណ្ឌទួលគោក ដឹកនាំកម្លាំង ដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:24:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.