មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តព្រូសបុករងរបួសធ្ងន់

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុកពេញទំហឹង រងរបួសធ្ងន់ ហើយត្រូវអ្នកឃើញហេតុការណ៍ ហៅត្រីចក្រយានយន្តដឹកយកទៅមន្ទីពេទ្យភ្លាមៗ កាលពីវេលាម៉ោង ១០ នឹង ១៥ នាទីយប់ ថ្ងៃទី ២៣ ខែ កក្ដដា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវ ៣៧១ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១៥ ពណ៌ ខ្មៅ ពាក់ស្លាលេខ​ កំពង់ស្ពឺ 1G-3051 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ ៣៧១ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ បំណងបត់ឆ្លងផ្លូវមកខាងក្រោយវិញ ក៏ត្រូវរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AX-4084 បើកបរដោយបុរសម្នាក់ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ហើយជ្រុលចង្កូតទៅបុកម៉ូតូបុរសខាងលើពេញទំហឹង បណ្ដាលឲ្យម៉ូតូខ្ទាតចូលក្រោមរថយន្តអូសជាង ២០ម៉ែត្រ ធ្វើឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្រោយកើតហេតុភ្លាមៗ មានអ្នកឃើញហេតុការណ៍ បានហៅត្រីចក្រយានយន្ត ដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ចំណែកម្ចាស់រថយន្តបង្ក បានចុះគេចខ្លួនបាត់ស្រមោល បន្ទាប់មក សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​មក​ដល់​កន្លែង​កើត​ហេតុ​ ​ឲ្យ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ដង្កោ ធ្វើការវាស់វែងយក​រថយន្ត​ និងម៉ូតូយក​ទៅ​រក្សា​ទុក​នៅអធិការដ្ឋាននគបាល ខណ្ឌដង្កោ រងចាំដោះស្រាយគ្នាពេលក្រោយ៕
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តព្រូសបុករងរបួសធ្ងន់ ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តព្រូសបុករងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:54:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.