មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូលឿនដូចគ្នា បុកពេញទំហឹង របួសធ្ងន់ ៣នាក់ ផ្ទុះហិង្សាដាក់គ្នា ផ្អើលសមត្ថកិច្ចទាំងយប់

ភ្នំពេញ៖ ម៉ូតូពីរគ្រឿងជិះប្រដេញគ្នាបណ្តាលម៉ូតូគ្រឿងរេចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹងបណ្តាលរបួសទាំងសងខាងធ្ងន់បីនាក់កើតជាជម្លោះហិង្សាខាងភាគីទាំងសងខាងផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៤ខែកក្តដាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខ ភោជនីយដ្ឋាន ទីក្រុងអាន់ឆ័រ តាមបណ្តោយផ្លូវ២៦១ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសបួននាក់ជិះម៉ូតូពីរគ្រឿងមួយគ្រឿងម៉ាកសុយស៊ូគីនីកពណ៌សពាក់ស្លាកលេខភ្នំពេញHG-7393ជិះគ្នាពីរនាក់និងមួយគ្រឿងទៀតម៉ាកបាចាពណ៌ខ្មៅមិនចាំស្លាកលេខជិះគ្នាពីរនាកដែរដោយធ្វើដំណើរទិសដៅពីជើងទៅត្បូងប្រដេញគ្នាយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែម៉ូតូមួយគ្រឿង ម៉ាកនិចរេចង្កូតទៅបុកម៉ូតូគ្រឿងទៀតម៉ាកហុងដាMSXពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GB-5511ជិះដោយបុរសម្នាក់ ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាពីត្បូងទៅជើងពេញទំហឹងបណ្តាលរងរបួសធ្ងន់ទាំងសងខាងបីនាក់ខណះនោះបក្ខពួកខាងម៉ូតូនិចដែកជិះម៉ូតូធំបានជិះត្រឡប់ ក្រោយមកមើលខាងម៉ូតូនិចដែលត្រូវជាមិត្តភក្តិដែលបានរងបួសធ្ងន់នោះបានមកអួនខ្លួនថាជាមន្ត្រីប៉ូលិសហើយបានមកឆោលឆោដាក់ប្រជាពលរដ្ឋខាងភាគីម៉ូតូMSXកើតជាជម្លោះហិង្សាដាក់គ្នាទៅវិញទៅមកបំរុងស្ទុះទៅ វាយប្រជាពលរដ្ឋថែមទៀតធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋក៍ដូចជាសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ។ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ ភ្លាមៗ។បើតាម មតិប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថាហេតុអ្វីសមត្ថកិច្ចមូលដ្ឋានមិនធ្វើការឃាត់ខ្លូនបុរសដែលអួនខ្លួនថាជាមន្ត្រីប៉ូលិសដែលបំរុងបង្កហិង្សាដាក់ប្រជាពលដ្ឋនោះ។
ក្រោយកើតហេតុសមត្ថកិច្ខមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើកម៉ូតូលឿនដូចគ្នា បុកពេញទំហឹង របួសធ្ងន់ ៣នាក់ ផ្ទុះហិង្សាដាក់គ្នា ផ្អើលសមត្ថកិច្ចទាំងយប់ បើកម៉ូតូលឿនដូចគ្នា បុកពេញទំហឹង របួសធ្ងន់ ៣នាក់ ផ្ទុះហិង្សាដាក់គ្នា ផ្អើលសមត្ថកិច្ចទាំងយប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:16:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.