មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តចេញពីកន្លែងផឹកសុីមួយកន្លែង ទៅបុកចូលកន្លែងផឹកសុីមួយទៀត កិនម៉ូតូ៨គ្រឿង និងខូចខាតសម្ភារៈអ្នកលក់ដូរមួយ​ចំនួន​

ភ្នំពេញ៖ បុរសម្នាក់មានស្ថានភាពស្រវឹង បានចេញពីរោងលក់ទឹកត្នោតជូរ ហើយបើករថយន្តបុកចូលរោងលក់ទឹកត្នោតជូរមួយកន្លែងទៀត ដោយកិនម៉ូតូ៨គ្រឿង និងខូចខាតសម្ភារៈអ្នកលក់ដូរមួយ​ចំនួន​ បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកផឹកសុីដូចគ្នា កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅរោងលក់ទឹកត្នោតជូរ យីហោ​ឆេង​លៀង​១៦៨​ ត្រង់ចំណុចខាងលិចជាប់សួនកាណាឌីយ៉ា ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រថយន្តបង្ក ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 2B-3799 អ្នកបើកបរ បុរស​ម្នាក់​មានស្ថានភាពស្រវឹងជោគជាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅប៉ុស្តិ៍ចោមចៅ១ ។
យោងតាមប្រពភព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញអ្នកបើកបររថយនបង្ក ទើបតែងើបចេញពីកន្លែងផឹកសុី​នៅហាង​មួយ​កន្លែង​ ​ទល់មុខគ្នាជាមួយហាងកើតហេតុប្រហែល២០ម៉ែត្រ ។ ខណះពេលនោះក៏អ្នកបើករថយន្តបានរេចង្កូតបុកចូលរោងលក់ទឹកត្នោតជូរ និងបុកកិនម៉ូតូ សរុប៨គ្រឿង ក្នុង​នោះ​មាន​ម៉ូតូម៉ាក​ស្កុបពី​ស៊េរី​ឆ្នាំ​២០២០​ ​ពណ៌​ស​ ពាក់ស្លាកលេខ​ភ្នំពេញ​1HT-1424 រង​ការមួយ​កំណាត់​មុខ​ស្ទើរ​តែ​ទាំង​ស្រុង​ ដែល​ម្ចាស់​ម៉ូតូ​បាន​បញ្ជាក់​ប្រាប់​ថា​ទេីបតែ​​ទិញ​បាន​៣ថ្ងៃប៉ុណ្ណោះ​ ចំណែក​ម៉ូតូ​ប៉ុន្មាន​គ្រឿង​ទៀត​ខូចខាត​តិចតួច​ប៉ុណ្ណោះ​ ព្រមទាំងខូចខាតសម្ភារៈក្នុងហាងមួយចំនួន នឹង​បង្កការ​ភ័យ​ខ្លាច​ដល់​ភ្ញៀវ​ដែល​អង្គុយ​ហូប​ចុក​នៅទីនោះរត់​ចែកជើងគ្នាព្រៀត ។
ក្រោយកើតហេតុភ្លាមៗ អ្នកបើកបរ ត្រូវបានប្រជាពលរដ្ឋ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅ១ រង់ចាំប្រគល់ឲ្យទៅមន្ត្រីជាំនាញខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងអ្នកបើកបរ រថយន្ត និងម៉ូតូ ដោះស្រាយតាមច្បាប់ ៕
បើករថយន្តចេញពីកន្លែងផឹកសុីមួយកន្លែង ទៅបុកចូលកន្លែងផឹកសុីមួយទៀត កិនម៉ូតូ៨គ្រឿង និងខូចខាតសម្ភារៈអ្នកលក់ដូរមួយ​ចំនួន​ បើករថយន្តចេញពីកន្លែងផឹកសុីមួយកន្លែង ទៅបុកចូលកន្លែងផឹកសុីមួយទៀត កិនម៉ូតូ៨គ្រឿង និងខូចខាតសម្ភារៈអ្នកលក់ដូរមួយ​ចំនួន​ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:24:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.