មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូលឿនពេក ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកបុរសម្នាក់កំពុងដើរឆ្លងផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូលឿនពេក ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកអ្នកដើរឆ្លងផ្លូវមិនប្រយ័ត្នពេញទំហឹង បណ្តាលអោយស្លាប់បាត់បង់ជីវិត និងអ្នកបើកម៉ូតូរងរបួសធ្ងន់ កាលពីវេលាម៉ោង ១២ នឹង ១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុច ជាប់របងកំពង់ផែ ភ្នំពេញ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហែម នៅ ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកងទ័ពជើងទឹក អគ្គបញ្ជាដ្ឋាន ឋានន្តរសក្តិ វរនាវីទោល សព្វថ្ងៃរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញបុរសជាជនរងគ្រោះខាងលើបានដើរឆ្លងផ្លូវ តាមបណ្តោយផ្លូវលេខ ៨៤ (វិថី នារីក្លាហាន) ទឹសដៅពីលិចទៅកើត ខណៈកំពុងតែដើរឆ្លងផ្លូវក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកភូរ ស្រា ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខ ភ្នំពេញ 1CT-9933 បើកដោយបុរសម្នាក់យ៉ាងលឿន តាមបណ្តោយផ្លូវព្រះសុីសុវត្ថិ ទឹសដៅពីត្បូងទៅជើង បុកពេញទំហឹងបណ្តាលឲ្យអ្នកដើរនិងអ្នកជិះម៉ូតូរងរបួសធ្ងន់ស្រាលពីរនាក់ ភ្លាមៗនោះក៏មានរថយន្តសង្រ្គោះមកដឹកយកទៅមន្ទីពេទ្យភ្លាមៗ លុះដល់ពាក់កណ្តាលផ្លូវ អកុសលអ្នកដើរថ្មើរជើងបានស្លាប់បាត់ជីវិតទៅហើយ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់ ក៏ទាក់ទងជំនាញចរាចរណ៏ក្រុង ចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលជើងគោក ចរាចរណ៏ រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ជិះម៉ូតូលឿនពេក ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកបុរសម្នាក់កំពុងដើរឆ្លងផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ជិះម៉ូតូលឿនពេក ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកបុរសម្នាក់កំពុងដើរឆ្លងផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:44:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.