មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូភ័យនឹងគេស្រែកថាចោរ និងដេញវាយពីក្រោយ ជ្រុលទៅបុករថយន្តម្ចាស់ចតចោលនៅមុខផ្ទះរបួសធ្ងន់ពីរនាក់

ភ្នំពេញ៖ យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿង ភ័យនឹងយុវជនប្រុសស្រី ៣ នាក់ទៀត ជិះម៉ូតូដេញតាមក្រោយ ហើយស្រែកថាចោរៗ និងដេញវាយពីក្រោយផង ស្លន់ស្លោរេចង្កូតឡើងលើចិញ្ចើមផ្លូវទៅបុកខឿនផ្ទះអ្នកភូមិ រួចបន្តទៅបុករថយន្តមួយគ្រឿង ម្ចាស់ចតស្ងៀមនៅមុខផ្ទះពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ នឹង ៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខសាលវិទ្យាល័យជាសុីមសាមគ្គី តាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រពពីអ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរី ០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HR-5811 តាមបណ្តោយផ្លូវ ២៧១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ ខណៈនោះក៏មានយុវជនប្រុសស្រីបីនាក់ទៀត ជិះម៉ូតូឌ្រីមសង់មួយគ្រឿង មិនចាំស្លាកលេខ ដេញមកពីក្រោយ ហើយបានស្រែកថាចោរៗ ធ្វើអោយយុវជនទាំងពីរនាក់ភ័យស្លន់ស្លោ និងខ្លាចគេដេញវាយបន្តែមទៀត បានបន្តែមល្បឿន លុះមកដល់ចំណុចកើតហេតុខាងលើ ជួននឹងផ្លូវកោងផងនោះ បានកាច់ចង្កូតមិនទាន់រេទៅខាងស្តាំដៃឡើងទៅលើចិញ្ចើមផ្លូវជ្រុលទៅបុកខឿនផ្អ្នកស្រុក រួចបន្តទៅបុករថយន្តមួយគ្រឿងម៉ាកហ្វរ៉េន័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Y-1148 ម្ចាស់ចតស្ងៀមនៅមុខផ្ទះ ទិសដៅពីកើតទៅលិច ចំផ្នែកខាងក្រោយចំហៀងខាងស្តាំពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់ របួសជើងម្ខាងធ្ងន់ និងម្នាក់ទៀតសន្លប់ស្តូកស្តឹង បន្ទាប់មកយុវជនប្រុសស្រីទាំងបីនាក់នោះបានឈប់ម៉ូតូ រួចដើរចូលទៅទាត់ពីរទៅបីជើងបន្ថែបទៀត រួចនាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់អស់។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុយុវជនទាំងពីរនាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនីកហុង ហាក់ ដឹងយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូ និងរថយន្តសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ជិះម៉ូតូភ័យនឹងគេស្រែកថាចោរ និងដេញវាយពីក្រោយ ជ្រុលទៅបុករថយន្តម្ចាស់ចតចោលនៅមុខផ្ទះរបួសធ្ងន់ពីរនាក់ ជិះម៉ូតូភ័យនឹងគេស្រែកថាចោរ និងដេញវាយពីក្រោយ ជ្រុលទៅបុករថយន្តម្ចាស់ចតចោលនៅមុខផ្ទះរបួសធ្ងន់ពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:01:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.