មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តឡិចសុីស 300​ លឿនពេក ជ្រុលទៅបុកម៉ូតូផ្លោងជាច្រើនម៉ែត្រ ស្លាប់បុរសពីរនាក់មួយរំពេច

ភ្នំពេញ៖ រថយន្តឡិចសុីស RX300 បើកបោះពួយយ៉ាងលឿន ជ្រុលទៅបុកម៉ូតូពេញទំហឹងផ្លោងជាច្រើនម៉ែត្រ បណ្តាលបុរសពីរនាក់ស្លាប់ ភ្លាមៗ នៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ឯរថយន្តបង្ក ចង្កូតទៅបោកនឹងបង្គោលភ្លើងធ្លាក់អំពូលមកក្រោមទៅមុខលែងរួច ចំណែកអ្នកបើកបររត់គេចខ្លួនបាត់។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតចំណុចមូលដ្ឋានអាវុធហត្ថកំបូល តាមបណ្តោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។
loading...

សពជនរងគ្រោះទាំងពីរនាក់មិនស្គាល់អត្តសញ្ញញាណនោះទេ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
តាមវ្រភពព័ត៌មានពីកន្លែងកើតហេតុបានបានំ្យដឹងថា មុនកើតហេតុគេរថយន្តឡិចសុីស RX-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-4230 ធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកម៉ូតូសង់កូរ៉េ ផ្លិស ពណ៌ក្រហម មួយគ្រឿង គ្មានស្លាកលេខ ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នា ពីកើតទៅលិច ពេញទំហឹង អូសផ្លោងជាច្រើនម៉ែត្រ ជនរងគ្រោះបោកនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តបង្ករេចង្កូតទៅបោកផ្ទប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវធ្លាក់អំពូលមកក្រោម ទៅមុខលែងរួច រីឯម៉ូតូដាច់ជាពីរខូចខាតស្ទើរទាំងស្រុង។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះទាំងពីរនាក់ សមត្ថកិច្ចធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
បើករថយន្តឡិចសុីស 300​ លឿនពេក ជ្រុលទៅបុកម៉ូតូផ្លោងជាច្រើនម៉ែត្រ ស្លាប់បុរសពីរនាក់មួយរំពេច បើករថយន្តឡិចសុីស 300​ លឿនពេក ជ្រុលទៅបុកម៉ូតូផ្លោងជាច្រើនម៉ែត្រ ស្លាប់បុរសពីរនាក់មួយរំពេច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:27:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.