មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សង្ស័យស្រវឹងស្រា បើកឡិចសុីស 330 បុកម៉ូតូកង់បីពីក្រោយ របួសបែកក្បាលម្ចាស់ រថយន្តបង្កបើករត់មកចូលផ្ទះសំណាក់ធ្វើមិនដឹង

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តឡិចសុីស RX-330 មួយគ្រឿងក្នុងល្បឿនលឿន បានជ្រុលទៅបុកត្រីចក្រយានយន្តមួយគ្រឿងពីក្រោយ បណ្តាលឲ្យវិលមួយជុំ ម្ចាស់បោកក្បាលនឹងកញ្ចក់ខាងមុខ រងរបួសបែកក្បាលហូរឈាមស្រោចខ្លួន រថយន្តបើករត់ចូលផ្ទះសំណាក់ ឌី ដា ធ្វើមិនដឹង។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ នឹង ៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចក្បែរផ្សារ ហេង លី តាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
loading...

តាមប្រភពព័ត៌មានពីកន្លែងងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តឡិចសុីស RX-330 មួយគ្រឿង ពណ៌ស គ្មានស្លាកលេខ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HN-5025 បើកបរដោយបុរសម្នាក់ពីក្រោយពេញទំហឹង ម៉ូតូកង់បីវិលមួយជុំ បណ្តាលឲ្យម្ចាស់កង់បីបោកក្បាលនឹងកញ្ចក់ផ្នែកមុខរងរបួស បែកក្បាលហូរឈាមស្រោចខ្លួន ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះ បានព្យាយាមបើករត់មកចូលផ្ទះសំណាក់ ឌី ដា នៅតាមបណ្តោយផ្លូវ ២៦៥ ក្បែរនឹងផ្សារសំណង់ ១២ ទុករថយន្ត ដើរចូលទៅដេកធ្វើប្រងើយដូចមិនមានរឿងអ្វីកើតឡើង ខណៈអ្នកឃើញហេតុការណ៍នេះបានដេញតាមភ្លាមៗ រួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់ភ្លាមៗផងដែរ រីឯជនរងគ្រោះបានបញ្ជូនតាមម៉ូតូកង់បីទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅសម្ថកិច្ចជំនាញខណ្ឌចុះមកដល់ ធ្វើការវាស់វែងយករថយន្ត និងម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក រងចាំដោះស្រាយគ្នាទៅតាមផ្លីវច្បាប់៕
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
សង្ស័យស្រវឹងស្រា បើកឡិចសុីស 330 បុកម៉ូតូកង់បីពីក្រោយ របួសបែកក្បាលម្ចាស់ រថយន្តបង្កបើករត់មកចូលផ្ទះសំណាក់ធ្វើមិនដឹង សង្ស័យស្រវឹងស្រា បើកឡិចសុីស 330 បុកម៉ូតូកង់បីពីក្រោយ របួសបែកក្បាលម្ចាស់ រថយន្តបង្កបើករត់មកចូលផ្ទះសំណាក់ធ្វើមិនដឹង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:01:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.