មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនជាតិចិន បើករថយន្តស៊េរីទំនើបលឿនពេក ជ្រុលទៅបុកម៉ូតូអូសជាង ១០០ម៉ែត្រ សំណាងល្អម្ចាស់ខ្ទាតចេញរងរបួសស្រាល

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ រួមដំណើរនិងបុរសពីរនាក់ទៀត បើករថយន្តស៊េរីទំនើប ម៉ាករ៉េងវូវើមួយគ្រឿង ជ្រុលទៅបុកម៉ូតូមួយគ្រឿង ជិះដោយបុរសម្នាក់ពេញទំហឹង បណ្តាលឲ្យអូសម៉ូតូជាប់ក្រោមរថយន្តជាង ១០០ម៉ែត្រ សំណាងល្អម្ចាស់ខ្ទាតចេញរងរបួសស្រាល។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ ៣៦០ កែងផ្លូវ ១០៥ ក្នុងសង្កាត់បឹងកែងកង ២ ខណ្ឌបឹងកែងកង។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួុយគ្រឿងម៉ាកឌ្រីមសង់ ស៊េរី ០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1O-6324 តាមបណ្តោយផ្លូវ ១០៥ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ផ្លូវបែកជាបួនចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាករ៉េងរូវើ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AV-9797 បើកបរដោយបុរសជនជាតិចិនម្នាក់ រួមដំណើរនិងបុរសជនជាតិចិនពីរនាក់ទៀត តាមបណ្តោយផ្លូវ ៣៦០ ទិសដៅពីកើតលិចក្នុងល្បឿនលឿន បុកចំពាក់កណ្តាលម៉ូតូពេញទំហឹងម្ចាស់ខ្ទាតចេញរងរបួសស្រាល ចំណែកម៉ូតូជាប់ក្រោមរថយន្តអូសជាង ១០០មែត្រ ទៅមុខលែងរួច។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញចុះបានចុះមកដល់ ដោយអោយភាគីទាំងសងខាង ធ្វើកាសម្របសម្រួលគ្នាដោយខាងភាគី រថយន្តជនជាតិចិនបានចេញសំណងចំនួន ៦០០ដុល្លារ ទៅឲ្យភាគីខាងម៉ូតូ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
ជនជាតិចិន បើករថយន្តស៊េរីទំនើបលឿនពេក ជ្រុលទៅបុកម៉ូតូអូសជាង ១០០ម៉ែត្រ សំណាងល្អម្ចាស់ខ្ទាតចេញរងរបួសស្រាល ជនជាតិចិន បើករថយន្តស៊េរីទំនើបលឿនពេក ជ្រុលទៅបុកម៉ូតូអូសជាង ១០០ម៉ែត្រ សំណាងល្អម្ចាស់ខ្ទាតចេញរងរបួសស្រាល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:09:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.