មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូជិះបុករបួសធ្ងន់បីនាក់

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយប្រពន្ធ និងកូនតូចម្នាក់ បើករថយន្តកូរ៉ូឡាមួយគ្រឿង បត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានបុរសម្នាក់ជិះម៉ូតូមួុគ្រឿង ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំហៀងខាងមុខពេញទំហឹង បណ្តាលដួលបោកក្បាលរងរបួសធ្ងន់។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវ ២០៥ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកែងកង។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរជាមួយប្រពន្ធ និងកូនតូចម្នាក់ បើករថយន្តកូរ៉ូឡា ពណ៌ស មួយគ្រឿង គ្មានស្លាកលេខ តាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបែកជាបួនបានបត់ឆ្វេងដៃឆ្លងមកផ្លូវ ២០៥ ពេលនោះក៏មានម៉ូតូមួុគ្រឿងម៉ាក QBX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HR-9930 ជិះដោយបុរសបីនាក់ ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នា ពីត្បូងទៅជើង ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំហៀងរថយន្តផ្នែកខាងមុខខាងស្តាំពេញទំហឹង បណ្តាលដួលបោកនឹងថ្នល់រងរបួសធ្ងន់ទាំងបីនាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនីកហុងហាក់ដឹងយកទៅសង្គ្រោះភ្លាមៗ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ខមូលដ្ឋានបានចុះមកដល់ ទំនាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្មាទៅតាមផ្លូវច្បាប់៕
បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូជិះបុករបួសធ្ងន់បីនាក់ បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូជិះបុករបួសធ្ងន់បីនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:44:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.