មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនដូចហោះ ជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ លើស្ពានអាកាស ៥មករា បាក់អស់បីផ្ទាំង របួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងនារីរូបស្រស់ ពីរនាក់ទៀត បើករថយន្តតូយ៉ូតាព្រូសមួុយគ្រឿង ក្នុងល្បឿនលឿនដូចហោះ បានរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវលើស្ពានអាកាស ៥មករា បាក់អស់ ៣ កង់ រថយន្តបង្កដាច់កង់ខាងមុខទៅលែងរួច និងបុរសជាអ្នកបើករបរងបួសធ្ងន់ ចំណែកអ្នករួមដើណើរជានារីពីរនាក់រងរបួសស្រាល។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចលើស្ពានអាកាស ៥មករា ផ្នែកខាងកើត តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរនិងនារីរូបស្រស់ពីរនាក់ទៀត បើករថយន្តតូយ៉ាតាព្រូសមួុយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL-7284 ទិសដៅពីកើតទៅលិច ឡើងលើស្ពានលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បាក់អស់បីកង់ រថយន្តបង្កខ្ទេចមួយចំហៀងខាងមុខខាងឆ្វេង និងដាច់កង់ម្ខាងទៅមុខទៅលែងរួច ចំណែកបុរសជាអ្នកបើកបរបោកផ្ទប់នឹងដៃចង្កូត រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យហុង ហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ រីឯនារីរូបស្រស់ពីរនាក់ រួមដំណើររងរបួសស្រាល។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តលឿនដូចហោះ ជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ លើស្ពានអាកាស ៥មករា បាក់អស់បីផ្ទាំង របួសធ្ងន់ម្នាក់ បើករថយន្តលឿនដូចហោះ ជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ លើស្ពានអាកាស ៥មករា បាក់អស់បីផ្ទាំង របួសធ្ងន់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:22:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.