មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តពីរគ្រឿង បើកកៀរគ្នាខូចខាតតិចតួច ប្រកែកយកត្រូវរៀងខ្លួន

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តទ្រុងធុនធំមួយគ្រឿង ទៅកៀរថយន្តព្រូសមួយគ្រឿងទៀត រងកាខូចខាតតិចតួចមិនឈប់ដោះស្រាយគ្នា ព្យាយាមបើករត់ ត្រូវម្ចាស់រថយន្តព្រូស បើកដេញតាមចាប់មកវិញ រួចប្រកែកគ្នាយកត្រូវរៀងខ្លួន បង្កមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកដោះស្រាយ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចស្តុបផ្សារ ៧មករា តាមបណ្តោយផ្លូវ ២៩៨ ក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។
loading...

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តទ្រុងធុនធំមួុយគ្រឿង ម៉ាកមីតសុយមីតសុី ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0097 ទិសដៅពីលត្បូងទិជើង ខណៈមកដល់ចំណុចស្តុបរង្វង់មូលទួលគោក ក្នុងសង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក បានទៅកៀររថយន្តតូយ៉ូតាព្រូស ពណ៌ស មួុយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AM-5507 បើកបរដោយបុរសម្នាក់ស្របទិសដៅគ្នា ចំផ្នែកខាងស្តាំខាងក្រោយ រងកាខូចខាតតិចតួច ហើយមិនព្រមឈប់ដោះស្រាយនោះទេ បានព្យាយាមបើករត់ពីចំណុចកើតហេតុ ត្រូវម្ចាស់រថយន្តព្រូលបើកដេញពីក្រោយ មកកាក់ចំពីមុខជាប់ រួចប្រកែកគ្នាយកត្រូវរៀងៗខ្លួន ធ្វើឲ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយដោះស្រាយ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុភាគីទាំងសងខាង បានធ្វើសម្របសម្រួលគ្នា ដោយភាគីរថយន្តធុនធំ ចេញសំណងចំនួន ៤០ដុល្លារ ទៅឲ្យភាគីរថយន្តព្រូស ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
រថយន្តពីរគ្រឿង បើកកៀរគ្នាខូចខាតតិចតួច ប្រកែកយកត្រូវរៀងខ្លួន រថយន្តពីរគ្រឿង បើកកៀរគ្នាខូចខាតតិចតួច ប្រកែកយកត្រូវរៀងខ្លួន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:10:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.