មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ផឹកស្រាសជាមួយមិត្តភក្តិអស់២លិីត្រ យករថយន្តថៅកែបើកដើលេងជ្រុលទៅបុកផ្តាច់ជីវិតនិស្សិតស្រីម្នាក់មួយរំពេច

ភ្នំពេញ៖ បុរសជាជាងជួសជុលរថយន្តម្នាក់រួមដំណើរបុរសម្នាក់ទៀតក្រោយពីរបានផឹកសុីជាមួយមិត្តភក្តិអសមស្រាសចំនួន២លីតរួចយករថយន្តថៅកែទុកសំរាប់លក់បើកដើរលេងជ្រុលបុកនារីម្នាក់កំពុងជិះម៉ូតូនៅតាមដងផ្លូវពីក្រោយផ្លោងជិត២០ម៉ែត្របោកនិងម៉ូតូកង់បីមួយគ្រឿងបែកក្បាលស្លាប់ភ្លាមៗរួចនាំគ្នាបើករថយន្តរត់ត្រូវសមត្ថកិច្ចដេញចាប់បានមកវិញ។ ហេតុការណ៍នេះកើតឡើងកាលាពីវេលាម៉ោង១១យប់ថ្ងៃទី២៨ខែសីហាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវ១០០៣កែងនិងផ្លូវ១៩៨២ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្នី ខណ្ឌសែនសុខ។ ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ណុប ពិសី ភេទស្រី អាយុ២០ មុខរបរនិស្សិត នៅសលកវិទ្យាល័យ ភូមិន្ទ និតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត ស្រុកឈូក ខេត្តកំពត។ តាមរៀបរាប់ពីរអ្នកបើកបររថយន្តបានប្រាប់ឲ្យដឹងថាមុនកើតហេតុរួបគេបានជួបជុំផឹសុីជាមួមិត្តភក្តិ៤-៥នាក់ទៀតបានដាក់ស្រាសអស់ចំនួន២លីតក្រោយពីបានផឹសុីរួចក៍បែកគំនិតចង់ដើរលេងរួចបានយករថយន្តមួយគ្រឿងម៉ាកឡិចសុីRX-330ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2M-3407ដែលថៅកែរបស់ខ្លួនបានបើកយកមកទុកនៅការ៉ាស់មួយកន្លែងនៅម្តុំរង្វង់មូលទួលគោកសំរាប់ទុកលក់រួចក៍ឆ្លៀតយកបើកដើរលេងរួមដំណើរនិងបុរសម្នាក់ទៀតដោយធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះខណះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូមួគ្រឿងម៉ាកហុងដាគុបជ្រុងពណ៌សំបកឪឡឹកពាក់ស្លាកលេខកំពត1G-2379ជិះដោយនារីម្នាក់នៅខាងមុខពីក្រោយផ្លោងជិត២០ម៉ែត្រទៅបោកនិងម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបើកបញ្ច្រាស់ទិសដៅគ្នាបណ្តាលបែកក្បាលស្លាប់ភ្លាមៗនិងនៅកន្លែងកើតហេតុចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់មកដល់ផ្លូវបេតុងកែងនិងផ្លូវសម្តេចជាសុីមជាប់និងការ៉ាស់សាំង លីម ហេង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទើបសមត្ថកិច្ចឃាត់បានអ្នកបើកបរនិងអ្នករួមដំណើរនិងរថយន្តរួចប្រគល់ជូនជំនាញភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូ ម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើកាដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ផឹកស្រាសជាមួយមិត្តភក្តិអស់២លិីត្រ យករថយន្តថៅកែបើកដើលេងជ្រុលទៅបុកផ្តាច់ជីវិតនិស្សិតស្រីម្នាក់មួយរំពេច ផឹកស្រាសជាមួយមិត្តភក្តិអស់២លិីត្រ យករថយន្តថៅកែបើកដើលេងជ្រុលទៅបុកផ្តាច់ជីវិតនិស្សិតស្រីម្នាក់មួយរំពេច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 10:58:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.