មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

យុវជនម្នាក់ជិះម៉ូតូលឿនដូចហោះ ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយស្លាប់មួយរំពេច

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បោកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះកើតឡើងកាលពីវេលាមោង ១១ នឹង ៤០នាទីយប់ ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខក្លឹប សេះមាស តាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
loading...

សពជនរងគ្រោះ (ស្លាប់) មានឈ្មោះ សេង មិថុនា ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរជាងទង (ជាងមាស) នៅអូរឬស្សី ស្នាក់កន្លែងធ្វើការ​​ មានស្រុកកំណើត នៅភូមិតាប៉ាវ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរី ០១៧ ពពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1E-6887 ធ្វើដំណើរក្នុងល្បឿនលឿន ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខ បើកនៅខាងមុខពីក្រោយពេញទំហឹង បណ្តោយអោយបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ចំណែករថយន្តបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្ន រងចាំប្រគជូនសាច់ញាតិមកទទួលយកទៅផ្ទះវិញ។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
យុវជនម្នាក់ជិះម៉ូតូលឿនដូចហោះ ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយស្លាប់មួយរំពេច យុវជនម្នាក់ជិះម៉ូតូលឿនដូចហោះ ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយស្លាប់មួយរំពេច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:35:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.