មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សង្ស័យស្រវឹស្រា បើករថយន្តបត់ឆ្លងផ្លូវជ្រុលទៅបុកម៉ូតូ រួចរយ៉ែរថយន្តថយក្រោយ បំរុងបើករត់ ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ កល់ជាប់ទៅមុខលែងរួច

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តហាយលេនឌ័រមួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូមួយគ្រឿង ជិះដោយបុរសពីរនាក់បណ្តាលឲ្យរងរបួសរលាត់ដៃជើង រថយន្តបង្ករយ៉ែថយក្រោយបំរុងបើករត់ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់រថយន្តកល់ជាប់ទៅលែងរួច។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ នឹង ៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខ សាលា ប៊េរធី អន្តជាតិ តាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងសង្កាត់ទួលសង្កែទី ១ ខណ្ឌឬស្សីកែវ។
loading...

តាមប្រភពព័ត៌មានពីកន្កែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តហាយលេនឌ័រ ពណ៌ទឹកប្រាក់ មួុយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AZ-0486 ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងដៃឆ្លងទៅផ្លូវម្ខាងទៀត ទៅបុកម៉ូតូហុងដា មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GI-3123 ជិះដោយបុរសពីរម្នាក់ បញ្ច្រាស់ទិសដៅគ្នា ពីជើងទៅត្បូង បណ្តាលឲ្យដួលបោកនឹងថ្នល់ រងរបួសរលាត់ដៃជើង ចំណែករថយន្តបង្ករយ៉ែថយក្រោយបំរុងបើករត់ចេញពីកន្លែងកើតហេតុ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ រថយន្តកល់ជាប់ផ្នែកខាងក្រោយទៅលែងរួច។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយខាងភាគីរថយន្ត សូមធ្វើកាសម្របសម្រួលខាងភាគីម៉ូតូ និងបានចេញសំណងចំនួន ៧០មឺុនរៀល ដើម្បីបញ្ចប់រឿង ចំណែករថយន្តសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
សង្ស័យស្រវឹស្រា បើករថយន្តបត់ឆ្លងផ្លូវជ្រុលទៅបុកម៉ូតូ រួចរយ៉ែរថយន្តថយក្រោយ បំរុងបើករត់ ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ កល់ជាប់ទៅមុខលែងរួច សង្ស័យស្រវឹស្រា បើករថយន្តបត់ឆ្លងផ្លូវជ្រុលទៅបុកម៉ូតូ រួចរយ៉ែរថយន្តថយក្រោយ បំរុងបើករត់ ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ កល់ជាប់ទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:49:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.