មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

កម្មករសុីស្នួលបេីករុឺម៉កដឹងឥវ៉ាន់ឲ្យគេ​ម្នាក់ បេីករុឺម៉កបត់មិនប្រយ័ត្ន ជ្រុលទៅបុករថយន្តស៊េរីទំនេីប​ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖​ កម្មករសុីស្នួលបេីករុឺម៉កដឹងឥវ៉ាន់ឲ្យគេ​ម្នាក់ បេីករុឺម៉កមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តស៊េរីទំនេីប​ ម៉ាកហ្វត រងការខូចខាតយ៉ាងដំណំ​ ខណៈដែលថយន្តស៊េរីទំនេីបកំពុងតែឈប់ចាំភ្លេីងស្តុប​ ចំណែករុឺម៉កក្រឡាប់ផ្ងាជើងម្ខាងតែមិនបង្កឲ្យរងរបួដ់សនោះទេ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះបានកេីតឡេីង​ នៅវេលាម៉ោង ៧ៈ២០ នាទីយប់ ថ្ងៃទី ២៥​ ខែ សីហា​ ឆ្នាំ ២០១៩​ ត្រង់ចំនុចការ៉ាស់សាំងតេលា​ ផ្លូវ ៣៣៥ កែង ៥១៦ សង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​។
loading...

តាមប្រភពពីកន្លែងកេីតហេតុបានប្រាប់អោយដឹងថា​ មុនពេលកេីតហេតុ​ គេឃើញរថយន្តស៊េរីទំនេីបម៉ាក (ហ្វត015) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-2629​ បេីកបរដោយបុរស​ម្នាក់តាមបណ្តោយផ្លូវ ៥១៦ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានឈប់នៅស្តុប ខណៈនោះ ស្រាប់តែមានយុវជនម្នាក់បើកម៉ូតូសណ្តោយរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 1W-0799 ​តាមបណ្តោយផ្លូវ ៣៣៥ ទិសដៅពីជើងទៅត្បូង បានបត់ស្តាំតាមការ៉ាស់សាំងតេលាមកផ្លូវ ៥១៦ ក៏ជ្រុលចង្កូតបុករថយន្តស៊េរីទំនេីប បណ្ដាលអោយឆ្កូត និងធ្លុះ​ជញ្ជាំងចំហៀងខាងឆ្វេង ផ្នែកខាងក្រោយធ្លាយខាងឆ្វេង ខូចខាតយ៉ាងដំណំ​ ចំណែករុឺម៉កក្រឡាប់ផ្ងាជើងម្ចាង។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានមកដល់ អោយភាគីទាំងពីរចរចាគ្នា​ ដោយអ្នកបេីករុឺម៉កចេញសំណងចំនួន 300$​ ទៅឲ្យម្ចាស់រថយន្ត ដើម្បីបញ្ចប់រឿងនៅកន្លែងកេីហេតុ។
កម្មករសុីស្នួលបេីករុឺម៉កដឹងឥវ៉ាន់ឲ្យគេ​ម្នាក់ បេីករុឺម៉កបត់មិនប្រយ័ត្ន ជ្រុលទៅបុករថយន្តស៊េរីទំនេីប​ រងការខូចខាតយ៉ាងដំណំ កម្មករសុីស្នួលបេីករុឺម៉កដឹងឥវ៉ាន់ឲ្យគេ​ម្នាក់ បេីករុឺម៉កបត់មិនប្រយ័ត្ន ជ្រុលទៅបុករថយន្តស៊េរីទំនេីប​ រងការខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:33:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.