មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនជាតិ​ចិន​ បេីករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ និងបង្គោលភ្លេីង បាក់រៀបដល់ដី

ភ្នំពេញ​៖​ ជនជាតិចិនមួយក្រុមស្រវឹងស្រា បេីករថយន្តតាកូម៉ា ក្នុងល្បឿនលឿនជ្រុលបុក បង្គោលភ្លេីងមួយដេីមពេញទំហឹង បាក់កាត់ទទឹងផ្លូវ និងរបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់ ៤ កង់ រងការខូចខាតយ៉ាងដំណំ កាល​ពីវេលាម៉ោង ១ នឹង ៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែ សីហា​ ឆ្នាំ ២០១៩​ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈតូតាល់​ តាមមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងភូមិតាងួន​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ គេបានឃេីញរថយន្តម៉ាកតាកូម៉ា​ ពណ៌ សំបកឪឡឹក​ ពាក់ស្លាកលេខ​ ភ្នំពេញ 2AK-6983​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុ ក៏បានរេចង្កូតបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ ៤ កង់ រុញផ្ទប់នឹងបង្គោលភ្លេីងដែលជាប់របាំងថ្ម បណ្តាលអោយបាក់អស់មួយដេីម ដួលកាត់ទទឹងផ្លូវ ចំណែករថយន្តរការខូចខាតយ៉ាងដំណំ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកេីតហេតុ ឃាត់ម្ចាស់រថយន្តទៅសួរនាំ រងចាំប្រគល់អោយជំនាញចរាចរណ៍ជេីងគោក រាជធានីភ្នំពេញ មកធ្វេីកាវាស់វែងយករថយន្ត និងម្ចាស់ទៅដោះស្រាយតាមច្បាប់៕

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនជាតិ​ចិន​ បេីករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ និងបង្គោលភ្លេីង បាក់រៀបដល់ដី ជនជាតិ​ចិន​ បេីករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ និងបង្គោលភ្លេីង បាក់រៀបដល់ដី Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:53:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.