មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

លោកគ្រូ​បង្រៀនម្នាក់ ត្រូវខ្មាន់កាំភ្លេីងបាញ់ប្រហារស្លាប់យ៉ាងអាណោចអាធ័ម ដែលសង្ស័យស្នេហាត្រីកោណ!

ភ្នំពេញ​៖​ បុរសម្នាក់ដែលគេស្គាល់ថាជាគ្រូបង្រៀនថ្នាក់ទី ៩ នៅវិទ្យាល័យទួលប្រសាទ សែនសុខ ត្រូវបានខ្មាន់កាំភ្លេីងបាញ់ប្រហារចំនួនបីគ្រាប់​ បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម ចំណែកជនដៃដល់គេចខ្លួនបាត់។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃទី ២៧ ខែ សីហា​ ឆ្នាំ ២០១៩​ ស្ថិតនៅបណ្តោយផ្លូវបេតុងច្រកចូលមណ្ឌលកែប្រែឱកាសខ្ញុំ​ ប្រមាណជា ២០០ម៉ែត្រ​ ភុូមិសំរោង ក្នុងសង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ។
loading...

ជនរងគ្រោះឈ្មោះ រឿន រតនា​ ភេទ ប្រុស ៣៦​ឆ្នាំ​ មុនរបរជាគ្រូបង្រៀន​ថ្នាក់ទី ៩ នៃវិទ្យាល័យទួលប្រសាទសែនសុខ ស្នាក់ភូមិទួលប្រសាទ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហតុបានឲ្យដឹងថា មុនកើតហេតុ មានគេព្ញសូសម្លេងផ្ទូះអាវុធចំនួនបីគ្រប់ ស្រាប់ឃើញជនរងគ្រោះដេកស្លាប់នៅក្បែរម៉ូតូមួយគ្រឿង បាត់ទៅហើយ រួចបានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ បន្ទាប់មកគេឃើញនារីម្នាក់បានមកដល់កន្លែងកើតហេតុផងដែរ ហើយបានអះអាងថាជាសង្សារបស់ខ្លួនជនរងគ្រោះ ហើយម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ រតនគីរី 1E-7838 របស់ខ្លួនទៀត។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
បើតាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្តីរបស់គាត់បានប្រាប់ថា ទៅទិញពងទាកូន ដើម្បីយកមកឲ្យរូបគាត់ដោយមិនដឹងថាជិះអ្វីទៅនោះទេ លុះមកដល់ម៉ោងកើតហេតុ មានគេខលប្រាប់ថា ប្តីរបស់គាត់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហាស្លាប់បាត់បង់ជីវិតទៅហើយ ដែលនៅក្បែរខ្លួនជនរងគ្រោះមានម៉ូតូមួុយគ្រឿងផងដែរ។
ចំពោះករណីខាងលើនេះសមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីមួយក្រុម នាំខ្លួនមកសួរនាំនៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ភ្លាមៗ សង្ស័យជាប់ពាក់ពន្ធ័ករណីខាងលើនេះផងដែរ។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បច្ចុប្បន្នជនរងគ្រោះ សមត្ថកិច្ចធ្វើកោសល្យវិច្ជ័យរួច ប្រគល់ជូនសាច់ញាតិដឹកយកទៅតម្កល់ទុកនៅ វត្តសែនសុខ រងចាំធ្វើបុណ្យតាមប្រពៃណី។ ជុំវិញទីតាំងកន្លែងកេីតហេតុ នគរបាលបានរកឃេីញសំបកគ្រាប់ចំនួន ២គ្រាប់ម៉ាក K54 ដែលជំហានដំបូងនគរបាលសន្និដ្ឋានជាករណីគំនុំ និងស្នេហាត្រីកោណ។ ចំណែកជនដៃដល់សមត្ថកិច្ចនឹងធ្វើកាស្រាវជ្រាវចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
លោកគ្រូ​បង្រៀនម្នាក់ ត្រូវខ្មាន់កាំភ្លេីងបាញ់ប្រហារស្លាប់យ៉ាងអាណោចអាធ័ម ដែលសង្ស័យស្នេហាត្រីកោណ! លោកគ្រូ​បង្រៀនម្នាក់ ត្រូវខ្មាន់កាំភ្លេីងបាញ់ប្រហារស្លាប់យ៉ាងអាណោចអាធ័ម ដែលសង្ស័យស្នេហាត្រីកោណ! Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:26:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.