មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

នគរបាលខណ្ឌសែនសុខ ដេញឃាត់ខ្លួនយុវជនបីនាក់ ក្រោយជិះម៉ូតូរត់គេចពីគោលដៅ រឹតបណ្តឹងច្បាប់ចរាចារណ៍ ជាតិស្រវឹង និងអាវុធជាតិផ្ទុះ

ភ្នំពេញ៖ យុវជនពីរនាក់ក្នុងចំណោម៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខដេញឃាត់ខ្លួនបានភ្លាមៗ ក្រោយពីពួកគេទាំងបីនាក់ជិះម៉ូតូមួយគ្រឿងរត់គេចចេញពីរគោលដៅរឹតបណ្តឹងច្បាប់ចរាចរណ៍ ជាតិស្រវឹង និងអាវុធជាតិផ្ទុះ កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខវត្តនាគវន្ត័ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។
loading...

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
តាមសម្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុននិងធ្វើការឃាត់ខ្លួនយុវជនពីរនាក់ក្នុងចំណោមបីនាក់កម្លាំងសមត្ថកិច្ចកំពុងដាក់គោលដៅនៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណះនោះក៍មានយុវជនបីនាក់ជិះម៉ូតូមូយគ្រឿងម៉ាកស្នាក់វីពណ៌សពាក់ស្លាកលេខភ្នំពេញ1BF-2301ធ្វើដំណើរទិសដៅពីលិចទៅកើតដោយមិនមានពាក់មួកសុវត្ថិភាពទាំងបីនាក់រួចបានបើកម៉ូតូគេចពីគោលដៅសមត្ថកិច្ខកំពុងរឹតបណ្តឹងច្បាប់ចរាចរណ៍ ជាតិស្រវឹង និងអាវុធជាតិផ្ទុះ​ខណៈនោះកម្លាំងមានកាសង្ស័យបានជិះម៉ូតូដេញតាមភ្លាមៗមកដល់ចំណុចកើតហេតុទើបឃាត់ខ្លួនបានចំនួនពីរនាក់និងម៉ូតូមួុគ្រឿងចំណែកម្នាក់សមត្ថកិច្ចកំពុងតែសួននាំបានឆ្លៀតឱកាសគេចខ្លួ នចេញពីកន្លែងកើតហេតុបាត់។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
បច្ចុប្បន្នយុវជនទាំងពីរនាក់រួមនិងម៉ូតូមួយគ្រឿងសមត្ថកិច្ចបាននាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសួនាំបន្ត៕
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
នគរបាលខណ្ឌសែនសុខ ដេញឃាត់ខ្លួនយុវជនបីនាក់ ក្រោយជិះម៉ូតូរត់គេចពីគោលដៅ រឹតបណ្តឹងច្បាប់ចរាចារណ៍ ជាតិស្រវឹង និងអាវុធជាតិផ្ទុះ នគរបាលខណ្ឌសែនសុខ ដេញឃាត់ខ្លួនយុវជនបីនាក់ ក្រោយជិះម៉ូតូរត់គេចពីគោលដៅ រឹតបណ្តឹងច្បាប់ចរាចារណ៍ ជាតិស្រវឹង និងអាវុធជាតិផ្ទុះ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:49:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.