មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តម៉ាកសឺដេស បើកបំពានភ្លើងស្តុប ត្រូវរថយន្តព្រូសបុកខ្ទាតទៅប៉ះរថយន្តឡង់គ្រឺស័រ មួយគ្រឿង ទៀរងការខូចខាត

ភ្នំពេញ៖ រថយន្តម៉ាកសឺដេសស៊េរីទំនើបមួយគ្រឿង បើកបំពានភ្លើងស្តុប ត្រូវបានរថយន្តព្រូសបុក បណ្តាលអោយខ្ទាតទៅប៉ះរថយន្តឡង់គ្រឺស័រស៊េរី ទំនើបពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងទៀត រងខូចខាតតិចតួច ចំណែករថយន្តម៉ាកសឺដេស និងរថយន្តព្រូស ខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងតបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ នឹង ៤០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតចំណុចស្តុប វត្តមហាមន្ត្រី តាមបណ្តោយផ្លូវព្រះសីហនុ កែងនិងផ្លូវ ១៦៣ ក្នុងសង្កាត់អូឡាំពិច ខណ្ឌចំការមន។
loading...
តាមប្រភពព័ត៌មានពីកន្កែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញរថយន្តស៊េរំទំនើបមួយគ្រឿង ម៉ាកសឺដេសពណ៏ខ្មៅ S3-50L ពាក់ស្លាកលេខ ភ្នំពេញ 2BF-0069 ធ្វើដំណើរដំណើរតាមបណ្តោយផ្លូវ ១៦៣ ទិសដៅពីជើងត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយបំពានភ្លើងស្តុប ក៏មានរថយន្តព្រូសមួយគ្រឿង ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AZ-5433 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើតចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចំកង់រថយន្ត ម៉ាកសឺដេស ខាងក្រោយ ខាងស្តាំ ពេញទំហឹង បណ្តាលឲ្យរថយន្តម៉ាកសឺដេសខ្ទាតទៅប៉ះរថយន្តឡង់ស័រស៊រីទំនើបមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 02-2-4676 ធ្វើដំណើរតាមបណ្តោយផ្លូវ ១៦៣ ទិសដៅពីត្បូងទៅជើង ចំកាងខាងមុខខាងឆ្វេង រងការខូចខាតតិចតួច ចំណែករថយន្តព្រូស និងរថយន្តម៉ាកសឺដេស ខូចខាតយ៉ាងដំណំ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្រោយកើតហេតុ រថយន្តឡង់គ្រឺស័រស្លាកលេខ ខេមរភូមិន្ទ មិនចង់មានរឿងវែងឆ្ងាយ បានបើកចេញទៅបាត់ បន្សល់ទុករថយន្តព្រូស និងរថយន្តម៉ាកសឺដេស សមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
រថយន្តម៉ាកសឺដេស បើកបំពានភ្លើងស្តុប ត្រូវរថយន្តព្រូសបុកខ្ទាតទៅប៉ះរថយន្តឡង់គ្រឺស័រ មួយគ្រឿង ទៀរងការខូចខាត រថយន្តម៉ាកសឺដេស បើកបំពានភ្លើងស្តុប ត្រូវរថយន្តព្រូសបុកខ្ទាតទៅប៉ះរថយន្តឡង់គ្រឺស័រ មួយគ្រឿង ទៀរងការខូចខាត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:05:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.