មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសម្នាក់បើករថយន្តព្រូសលឿនដូចហោះ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ឡើងគងជាប់ទៅមុខលែងរួច

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងបុរសទៀត បើករថយន្តព្រូសមួយគ្រឿង ទំនងជាស្រវឹងស្រា បើករថយន្តបោះពួយយ៉ាងលឿន បានជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវ បាក់អស់ ១កង់រថយន្តហោះទៅដេកពីលើទ្រូងផ្លូវទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ៤០នាទីយប់ ថ្ងៃ សៅរ៏ ទី ២៤ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវ ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង។
loading...
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត បើករថយន្តព្រូសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-4935 ទិសដៅពីកើតទៅលិច ទំនងជាស្រវឹងស្រា លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលអោយបាក់អស់ចំនួន ១កង់ រថយន្តបង្កហោះទៅដេកពីលើទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច ចំណែកអ្នកបើកបរ និងរួមដំណើរបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បុរសម្នាក់បើករថយន្តព្រូសលឿនដូចហោះ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ឡើងគងជាប់ទៅមុខលែងរួច បុរសម្នាក់បើករថយន្តព្រូសលឿនដូចហោះ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ឡើងគងជាប់ទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:34:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.