មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ចេញពីធ្វើការប្រញាប់ទៅទទួលម្ដាយចេញពីរោងចក្រ បើកម៉ូតូវ៉ារថយន្តមិនផុតដូលចូលក្រោមកង់រថយន្ត កិនស្លាប់មួយរំពេច

(កណ្ដាល)៖ បុរសម្នាក់ចេញពីធ្វើការភ្លាម ប្រញាប់ប្រញាលទៅទទួលម្ដាយ ក៏ប្រឹងបន្ថែបល្បឿនម៉ូតូ វ៉ាជែងរថយន្តកុងតឺន័រ តែវ៉ាមិនផុត បណ្តាលអោយដួល ត្រូរថយន្តកិនចំក្បាលស្លាប់មួយទំពេច។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ នឹង ៤៥ នាទីយប់ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតត្រង់ចំណុចមុខមន្ទីពេទ្យបង្អែកអង្គស្នូល ក្នុងភូមិត្រពាំងក្រសាំង ឃំុបែកចានស្រុកអង្កស្នូល ខេត្តកណ្ដាល។
loading...

ជនរងគ្រោះឈ្មោះ ឡន ឡៃ ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរកម្មរោងចក្រ ស្បែកជើងនៅម្ដំុបែកចាន មានស្រុកកំណើតនៅ ភូមិអង្គទន្លាប់ ឃំុសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ប្រភពព័ត៌មាននាក់នៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយមួយគ្រឿង ម៉ាហីុយានដាយ ក្បាលពណ៍ស ពាក់ស្លាកលេខ (កណ្ដាល 3A-1268) បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកសងទ្រីម ស៊េរីឆ្នាំ ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1M-2496 បើកបរម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើត ស្របជាមួយរថយន្ត លុះមកដល់មុខមន្ទីរពេទ្យបង្អែកអង្គស្នូល ជនរងគ្រោះប្រឹងបន្ថែមល្បឿនវ៉ាជែងរថយន្តនៅខាងមុខ តែអកុសលវ៉ាមិនផុតទាក់ដៃចង្កូត ប៉ះកង់រថយន្តផ្នែកខាងក្រោយដូលខ្ទាតចូលកងរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗ ចំណែកជនបង្កបើករថយន្តរត់គេចមកដល់ចំណុចក្បែរផ្លូវរថភ្លើង ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ជនបង្កចុះរត់គេចបាត់ស្រមោល។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ ធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ចំណែកសពត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕
ចេញពីធ្វើការប្រញាប់ទៅទទួលម្ដាយចេញពីរោងចក្រ បើកម៉ូតូវ៉ារថយន្តមិនផុតដូលចូលក្រោមកង់រថយន្ត កិនស្លាប់មួយរំពេច ចេញពីធ្វើការប្រញាប់ទៅទទួលម្ដាយចេញពីរោងចក្រ បើកម៉ូតូវ៉ារថយន្តមិនផុតដូលចូលក្រោមកង់រថយន្ត កិនស្លាប់មួយរំពេច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:59:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.