មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សង្ស័យជាមន្ត្រីនគរបាលពាក់ផ្កាយ ១ម្នាក់ បើករថយន្តស៊េរីទំនើប បុកក្បាលព្រួញពុះចែកទ្រូងផ្លូវ ពេញទំហឹង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់សង្សយ័ជាមន្ត្រីនគរបាលពាក់ផ្កាយ ១ បេីករថយន្តស៊េរីទំនើបម៉ាក VELLFlRE មួយគ្រឿង ជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលអោយក្បាលព្រួញ ពុះចែកទ្រូងវៀចមួយកង់រថយន្តរងការខូចខាតយ៉ាងដំណំ ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការនេះកើតឡើងកាលពីវលាម៉ោង ៧ នឹង ៤០នាទីយប់ ថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខធនាគារ កាណាឌីយ៉ា តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់វត្តភ្នំ ណ្ឌដូនពេញ។
loading...

យោងតាមប្រភពពត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក VELLFlRE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-9356 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បួងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឲ្យក្បាលព្រួញចែកទ្រូងផ្លូវវៀចមួយកង់ រថយន្តបង្ក ខូចខាតយ៉ាងដំណំផ្នែកស្ដាំ តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសនោះឡេីយ ភ្លាមៗនោះគេឃើញម្ចាស់រថយន្តបង្កបានចុះពីលើរថយន្ត រួចគេចខ្លួនចេញពីកន្លែងកើតបាត់ បន្ទាប់មកក៏ប្រទះឃើញអាវមន្ត្រីនគបាលមានពាក់ផ្កាយ ១ បានបន្សល់ទុកនៅក្នុងរថយន្តបង្ក។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកវាស់វែងយករថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាល រាជធានីភ្នំពេញ ដេីម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
សង្ស័យជាមន្ត្រីនគរបាលពាក់ផ្កាយ ១ម្នាក់ បើករថយន្តស៊េរីទំនើប បុកក្បាលព្រួញពុះចែកទ្រូងផ្លូវ ពេញទំហឹង រងការខូចខាតយ៉ាងដំណំ សង្ស័យជាមន្ត្រីនគរបាលពាក់ផ្កាយ ១ម្នាក់ បើករថយន្តស៊េរីទំនើប បុកក្បាលព្រួញពុះចែកទ្រូងផ្លូវ ពេញទំហឹង រងការខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:38:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.