មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាជិះម៉ូតូបុកគូទរថយន្តឈប់ស្តុប ផ្ទុះហិង្សាដាក់គ្នា ផ្អើលសមត្ថកិច្ច


ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូមួុគ្រឿងមិនប្រយ័ត្ន ជ្រុលចង្កូតទៅបុកគូទរថយន្តមួយគ្រឿង បើកបរដោយបុរសម្នាក់ ខណៈពេលកំពុងឈប់នៅភ្លើងស្តុប បណ្តាលអោយបែកស្តុបមួយចំហៀង រងកាខូចខាច រួចផ្ទុះហិង្សាដាល់គ្នា ភាគីម៉ូតូបំរុងវាយទៅលើភាគីរថយន្ត ផ្អើលអ្នកឃើញហេតុការណ៍ និងសមត្ដកិច្ច ចុះអន្តរាគមន៍ទាន់ពេលវាលា កាលពីវេលាម៉ោង ៩ នឹង ២០នាទីយប់ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចស្តុបផ្សារ សំណង់ (12) តាមបណ្តោយផ្លូវ ១៨២ ក្នុងសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក។
ក្នុងឧិកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សារព័ត៌មាន ឯករាជ្យជាតិ សូមប្រសិទ្ធិពរជ័យ បវរមហារប្រសើរជូនដល់អស់លោកអ្នកនាង ធ្វើដំណើរទៅស្រុកកំណើត សូមជួបប្រទះតែនឹងសេចក្តីសុខ និងសេចក្តីចម្រើនកុំបីឃ្លៀងឃ្លាតឡើយ
loading...

រមណីយដ្ឋាន ប្រាសាទភ្នំបាខែង

បើករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូត្រង់ចំណុចស្តុបបែកជាបួនប្រកែកតឹងសសៃ-កដាក់គ្នាយកត្រូវរៀងខ្លួន
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក SORENTO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AO-2958 ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានឈប់រងចាំភ្លើងស្តុប ភ្លាមៗនោះក៏មានបុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី ០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតគីរី 1E-3316 មកពីក្រោយមិនប្រយ័ត្នជ្រុលចង្កូតទៅចំស្តុបរថយន្តខាងក្រោយ ផ្នែកខាងបណ្តាលឲ្យបែក ចំណែកខាងម៉ូតូដួលទៅនឹងថ្នល់ រងរបួសស្រាល ភ្លាមៗនោះភាគីទាំងសងខាងទំនាស់ពាក្យសម្តីដាក់គ្នា ខាងភាគីម៉ូតូផ្ទុះហិង្សាបំរុងចូលទៅវាយខាងភាគីរថយន្ត ធ្វើឲ្យផ្អើលអ្នកនៅកន្លែងកើតហេតុនាំគ្នាចូលទៅជួយឃាត់ ភាគីម៉ូតូកុំឲ្យប្រើហិង្សា និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ភ្លាមៗ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចបានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយខាងភាគីរថយន្តមិនចង់ឲ្យមានរឿងវែងឆ្ងាយ និងមានចិត្តធម៌ផងនោះមិនទារសំណងពីខាងភាគីម៉ូតូនោះទេបន្ទាប់មកក៏បានបន្តដំណើរទៅផ្ទះរៀងខ្លួនៗ៕
ស្រវឹងស្រាជិះម៉ូតូបុកគូទរថយន្តឈប់ស្តុប ផ្ទុះហិង្សាដាក់គ្នា ផ្អើលសមត្ថកិច្ច ស្រវឹងស្រាជិះម៉ូតូបុកគូទរថយន្តឈប់ស្តុប ផ្ទុះហិង្សាដាក់គ្នា ផ្អើលសមត្ថកិច្ច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:36:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.