មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

យុវជនម្នាក់ជិះម៉ូតូលឿនពេក គេចពីរថយន្ត ជ្រុលបុកខឿនផ្លូវដួលបោកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូចេញពីកម្មវិធីផឹកសុីជាមួយមិត្តភ័ក្រគោលបំណងត្រឡប់ទៅផ្ទះដោយជិះម៉ូតូ ក្នុងល្បឿនលឿនបានគេច រថយន្តមួយគ្រឿងនៅពីមុខ ក៏ជ្រុលចង្កូតបុកខឿនផ្លូេវ បណ្ដាលឱ្យផ្លោងអូសជិត៥០ម៉ែត្រ បណ្ដាលឲ្យដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសាច់ញាតិជនរងគ្រោះកាលពីវេលាម៉ោង ២ និង ២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវលេខ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
សពជនរងគ្រោះ មានឈ្មោះ មាស សុខម៉េង អាយុ២០ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅការ៉ាស់ឡាន ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ។ និងមានស្រុកកំណើតនៅម្ដុំផ្សារដើមអំពិល ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
កូនបើកប្រាក់ខែ ហៅម៉ែមកលេងភ្នំពេញ ពេលចុះពីលើរថយន្តដើរឆ្លងផ្លូវត្រូវរថយន្ត បុករងរបួសធ្ងន់

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងមិត្តភ័ក្រជនរងគ្រោះបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូធំម៉ាក DUCATI ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-8898 តែម្នាក់ឯង ដោយធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុកែងនិងផ្លូវលេខ២៤០ ក៏បានគេចពីរ រថយន្តមួយគ្រឿងផ្សេង នៅខាងមុខ ជ្រុលចង្កូតទៅបុកខឿននៅចិញ្ចើមផ្លូវផ្លោងជាង៥០ម៉ែត្រ បណ្ដាលឲ្យជនរងគ្រោះដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯម៉ូតូបានឃ្លាតឆ្ងាយពីជនរងគ្រោះជិត១០ម៉ែត្របន្ថែមទៀត រងការខូចខាតតិចតួច ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុភ្លាមៗ មិត្តភ័ក្រជនរងគ្រោះដែលជិះតាមពីក្រោយបានមកដល់មានការតក់ស្លុតនិងយំសោកស្ដាយជាខ្លាំង ព្រោះបានបាត់បង់មិត្តភ័ក្រ និងសាច់ញាតិដ៏ល្អម្នាក់ជារៀងរហូត ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានក៏បានចុះដល់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក រង់ចាំប្រគល់ឱ្យសាច់ញាតិនៅពេលក្រោយ ។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំនត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
យុវជនម្នាក់ជិះម៉ូតូលឿនពេក គេចពីរថយន្ត ជ្រុលបុកខឿនផ្លូវដួលបោកក្បាលស្លាប់ភ្លាមៗ យុវជនម្នាក់ជិះម៉ូតូលឿនពេក គេចពីរថយន្ត ជ្រុលបុកខឿនផ្លូវដួលបោកក្បាលស្លាប់ភ្លាមៗ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:35:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.