មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

កូនបើកប្រាក់ខែ ហៅម៉ែមកលេងភ្នំពេញ ពេលចុះពីលើរថយន្តដើរឆ្លងផ្លូវត្រូវរថយន្ត បុករងរបួសធ្ងន់

ភ្នំពេញ: ស្រី្តវ័យចំណាស់ម្នាក់ រួមដំណើរជាមួយក្រុមគ្រួសារ ចុះពីរថយន្តក្រុងដើរឆ្លងផ្លូវ ត្រូវរថយន្តជនជាតិចិនបុកពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ៧ នឹង ៥២ នាទីយប់ ថ្ងែទី ០១ ខែ កញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ចុចទីនេះដើម្បីអានព័ត៌មាន គេហទំព័រ ឯករាជ្យជាតិ
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
តាមការរៀបរាប់ពីកូនស្រីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានទំនាក់ទំនងទៅក្រុមគ្រួសាររបស់គាត់ នៅឯស្រុកកំណើត ដើម្បីឲ្យមកលេងកូននៅ ភ្នំពេញ បំណងបបួលម្ដាយបងប្អូនទៅហូបអាហាឆ្ងាញ់ៗជាលក្ខណៈគ្រួសារ បន្ទាប់ពីគាត់ទើបបើកប្រាក់ខែបាន ហើយបានឲ្យម្ដាយគាត់ក៏ធ្វើដំណើចេញពីស្រុកកំណើតនៅព្រៃវែង ឆ្ពោះទៅភ្នំពេញ ជិះតាមរថយន្តក្រុងក្នុងទិសដៅកើតទៅលិច លុះមកដល់មុខតំបន់សេដ្ឋកិច្ចកំបូល ក្រុមគ្រួសាររបស់គាត់ទាំងម្ដាយនិងកូន ៤ ទៅ ៥នាក់ បានចុះពីរថយន្តក្រុងដើរឆ្លងផ្លូវទិសដៅពីជើងទៅត្បួង បំណងចូលទៅក្នុងតំបន់សេដ្ឋកិច្ច ស្រាប់តែដើរដល់ពាក់កណ្ដាលផ្លូវក៏មានរថយន្តជនជាតិចិនមួយគ្រឿង ម៉ាកតូយូតារេហ្វរ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2F-3832 បើកបរដោយបុរសជនជាតិម្នាក់ និងអ្នករួមដំណើជនជាតិចិនម្នាក់ទៀត ក្នុងទិសដៅពីកើតទៅលិចល្បឿនលៀន ចាប់ហ្វ្រាំងមិនជាប់ក៏ទៅបុកជនរងគ្រោះរងរបួសបែកក្បាលហូរឈាមតាមត្រចៀកសន្លប់ស្ដូកស្ដឹង បានបងប្អូនអ្នកឃើញហេតុការណ៍ ទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យភ្លាមៗ
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនបង្កយកទៅសួរនាំ ចំណែករថយន្តត្រូវបានជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគបាល រាជធានីភ្នំណេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
កូនបើកប្រាក់ខែ ហៅម៉ែមកលេងភ្នំពេញ ពេលចុះពីលើរថយន្តដើរឆ្លងផ្លូវត្រូវរថយន្ត បុករងរបួសធ្ងន់ កូនបើកប្រាក់ខែ ហៅម៉ែមកលេងភ្នំពេញ ពេលចុះពីលើរថយន្តដើរឆ្លងផ្លូវត្រូវរថយន្ត បុករងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:24:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.