មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តឡិចសុីស បើកឆ្លងផ្លូវ ត្រូវរថយន្តម៉ាស្តារបុកពេញទំហឹង ខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តឡិចសុីសRX-330មួយគ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានរថយន្តម៉ាស្តារមួយគ្រឿងបើកបុកចំពាក់កណ្តាលលាន់ដូចរន្ទះបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំសងខាងសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ខែកញ្ញាឆ្នាំ២០១៩ស្ថិតនៅចំណុចស្តុបវត្តអង្គតាមុិញ តាមបណ្តោយផ្លូវបេតុង កែងនិងផ្លូវ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ។
loading...

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកឡិចសុីសRX-330ពណ៌ទឹកប្រាក់ស្លាកលេខភ្នំពេញ2Y-3101ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើស្តុបែកជាបួនក៍មានរថយន្តមួយគ្រឿងទៀតម៉ាកម៉ាស្តារពណ៌សពាក់ស្លាកលេខភ្នំពេញ2AV-3758ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ទិសដៅពីកើតទៅលិចចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពាក់កណ្តាលរថយន្តឡិចសុីសផ្នែកខាងឆ្វេងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំចំណែករថយន្តម៉ាស្តារខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំដូចគ្នា។បន្ទាប់មកម្ចាស់រថយន្តទាំងពីរគ្រឿងបានចេញពីកន្លែងកើតហេតុបាត់អស់។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចចុះមកធ្វើកាវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្មាទៅតាមផ្លូវច្បាប់៕
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
រថយន្តឡិចសុីស បើកឆ្លងផ្លូវ ត្រូវរថយន្តម៉ាស្តារបុកពេញទំហឹង ខូចខាតយ៉ាងដំណំ រថយន្តឡិចសុីស បើកឆ្លងផ្លូវ ត្រូវរថយន្តម៉ាស្តារបុកពេញទំហឹង ខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:47:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.