មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឆ្មាបា ជាសត្វដែលកូនខ្មែរភាគច្រើនមិនដែលស្គាល់

សត្វឆ្មាបា​ មាន​ទំហំ​ប្រហែល​សត្វឆ្មា​ ដែល​មាន​ប្រវែង​ក្បាល​-ដងខ្លួន​ពី​ ៣៤-៤២ស.ម កន្ទុយ​ពី ២២-​២៧ ប្រវែង​ស្លាប​ប្រហែល​ ៧០ស.ម​​ និង​មាន​ទម្ងន់​ពី ១-១.៧៥គ.ក។​ វាមាន​ដងខ្លួន​សំប៉ែត​ មានស្រទាប់ស្បែក​ស្តើងគ្របដណ្តប់​ តភ្ជាប់​ពីក​ដល់​ម្រាមជើង ហើយព័ទ្ធជុំវិញសងខាង​ដងខ្លួនចុះក្រោម​រហូតដល់​ក្រចកម្រាមជើង​ និងចុងកន្ទុយ។ ឆ្មាបាមានភ្នែកធំ មានដៃជើងវែងៗ​ មានក្រញ៉ាំកោងស្រួច​វែង​សម្រាប់ចាប់តោង​លើដើម​ឈើ​ក្រោយ​ពេល​ហើរ​សំកាំង។ វាមានសម្បុរ​ប្រផេះ ឬត្នោត​និងមានអុចពណ៌ស​ជាច្រើន​នៅតាម​បណ្តោយ​ខ្នង។​
ក្នុងឧិកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សារព័ត៌មាន ឯករាជ្យជាតិ សូមប្រសិទ្ធិពរជ័យ បវរមហារប្រសើរជូនដល់អស់លោកអ្នកនាង ធ្វើដំណើរទៅស្រុកកំណើត សូមជួបប្រទះតែនឹងសេចក្តីសុខ និងសេចក្តីចម្រើនកុំបីឃ្លៀងឃ្លាតឡើយ
loading...
ទស្សនាកំសាន្ត នាទីកុមារ

ជីវសាស្ត្រ ៖ ឆ្មា​បា​ជា​សត្វ​រស់​នៅ​តាម​តំបន់​ព្រៃ​ស្រោង​។​ វារស់នៅ​តាម​មែកឈើ​ និងពូកែ​លាក់​ខ្លួន​នៅតាម​ដើមឈើ​ ហើយ​តែង​​ធ្វើសំបុក​ក្នុងរន្ធឈើ​ និងតាមធាង (ត្នោត​ ដូងតាមចំការ)។ វាធ្វើ​សកម្មភាព​នៅពេលយប់​ ហើយអាច​ធ្វើ​សកម្មភាព​ពេលថ្ងៃផងដែរ។​ ឆ្មាបា​អាចហោះ​សំកាំង​បាន​​ចម្ងាយ​ពី៦០-៧០ម។ វា​ឡើង​ដើម​ឈើ​ដោយ​លំបាក ​ពីព្រោះ​ចាំបាច់​ត្រូវ​ឡើង​វិល​ជុំវិញ​ដើម​ក្នុង​ដំណើរ​យឺត​ៗ។ អាហារ​របស់ឆ្មា​បា​មានដូចជា​ ស្លឹក​ ពន្លកឈើ​ និងផ្លែឈើ​។​ វាមានកូន​ម្តង​បានតែ​១​ប៉ុណ្ណោះ​ បន្ទាប់ពី​ពពោះ​រយៈពេល​៦០ថ្ងៃ​ ហើយ​មេរបស់វា​អាចពពោះ​ម្តង​ទៀត​ក្នុង​កំឡុងពេល​កូនមិនទាន់កែចេញ (មាន​ន័យថាមិន​ទាន់​ផ្តាច់ដោះ​ ចាកចេញ​ពីមេទៅ​រស់នៅ​ដោយ​ខ្លួនឯង​)។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
របាយរស់នៅ ៖ ឆ្មាបា​មានរស់​នៅ​តំបន់​ភូមិភាគ​ឦសាន​ និង​នីរតីនៃប្រទេស​កម្ពុជា​។ ប្រភេទនេះ​ក៏មាន​វត្តមាន​ផងដែរ​នៅប្រទេស​ម៉ាលេស៊ី​ ថៃ​ និងឥណ្ឌូនេស៊ី។ ស្ថានភាពអភិរក្ស ៖ ឆ្មាបា​ជាប្រភេទ​​មាន​ដោយ​កម្រ​ និងបាន​ចុះ​ក្នុង​បញ្ជី​ក្រហម​ IUCN (EN) ជាប្រភេទ​ជិតផុតពូជ​នៅលើ​ពិភពលោក។ (សូមទស្សនាវីដេអូ ជំនឿនៃសត្វឆ្មាបា នៅខាងក្រោម)
ជំនឿរឿងពិតនៃសត្វឆ្មាបា
ឆ្មាបា ជាសត្វដែលកូនខ្មែរភាគច្រើនមិនដែលស្គាល់ ឆ្មាបា ជាសត្វដែលកូនខ្មែរភាគច្រើនមិនដែលស្គាល់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:53:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.