មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សង្ស័យស្រវឹងស្រា បេីករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវ ដាច់ការឡេទៅមុខលែងរួច


ភ្នំពេញ​;៖​ បុរសម្នាក់សង្ស័យស្រវឹងស្រា បេីករថយន្តម៉ាក NAVARA ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យវៀចចេញពីជូរមួយកង់ ចំណែករថយន្តដាច់ការឡេទៅមុខលែងរួច។

ក្នុងឧិកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សារព័ត៌មាន ឯករាជ្យជាតិ សូមប្រសិទ្ធិពរជ័យ បវរមហារប្រសើរជូនដល់អស់លោកអ្នកនាង ធ្វើដំណើរទៅស្រុកកំណើត សូមជួបប្រទះតែនឹងសេចក្តីសុខ និងសេចក្តីចម្រើនកុំបីឃ្លៀងឃ្លាតឡើយ
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង ១ នឹង ២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២០ ខែ កញ្ញា​ ឆ្នាំ ២០១៩​ នៅចំណុច​មុខសូហ្វីតែល​ ភ្នំពេញ​ តាមបណ្តោយផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​។
loading...
បើករថយន្តបែនដឹកដី មិនគោរពភ្លើងស្តុប ត្រូវរថយន្តព្រូស បុកចំពាក់កណ្តាលខ្ទេចមួយកំណាត់មុខ

រថយន្ដហុីយ៉ាន់ដាយ ដឹកទំនិញបុកម៉ូតូអូសជាង ១០០មែត្រ ស្លាប់បុរសម្នាក់ភ្លាមៗ

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ គេបានឃេីញរថយន្តម៉ាក NAVARA ពណ៌ស​ ពាក់ស្លាកលេខ កោះកុង​ 2B-6000​ បេីកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវសុធារស ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿនសង្ស័យស្រវឹងស្រា​ ខណៈមកដល់ចំណុចកេីតហេតុ ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យក្បាលនាគវៀចចេញមួយកង់ ចំណែករថយន្តដាច់ការឡេទៅមុខលែងរួចសំណាងមិនមានអ្នករងរបួស។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុ រួចទំនាក់ទំនងទៅជំនាញមកស្ទូចរថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជេីងគោក រាជធានីភ្នំពេញ នៃស្នងការនគរបាលជាតិ ដេីម្បីរងចាំដោះស្រាយតាមច្បាប់៕
សង្ស័យស្រវឹងស្រា បេីករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវ ដាច់ការឡេទៅមុខលែងរួច សង្ស័យស្រវឹងស្រា បេីករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវ ដាច់ការឡេទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.