មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សង្ស័យស្រវឹងស្រា បើករថយន្តបុកបង្គោលភ្លើងថ្មដាច់ដល់គល់ សំណាងមិនរលំ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តហាយលេនឌ័រមួយគ្រឿង បោះពួយលឿនដូចហោះ រេចង្កូតទៅបុកបង្គោលភ្លើងថ្មមួយដើម នៅតាមចិញ្ចើមផ្លូវ ដាច់ដល់គល់ សំណាងល្អមិនរលំ បានរថយន្តទប់ ចំណែករថយន្តផ្ទប់ជាប់ទៅមុខលែងរួច។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ

បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបុរសម្នាក់ជិះម៉ូតូបុកពេញទំហឹងរងរបួសធ្ងន់ម្នាក់
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ៣០ នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចដីឡូត៍មួយកន្លែង តាមបណ្តោយផ្លូវបេតុងលេខ ១៩៣៨ ខាងកើតក្លោងទ្វារ វត្តសំរោងអណ្តែត ប្រមាណជាង ១០០ម៉ែត្រ​ ភូមិឧកញ្ញារវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
loading...
សង្ស័យជាមន្ត្រីនគរបាលពាក់ផ្កាយ ១ម្នាក់ បើករថយន្តស៊េរីទំនើប បុកក្បាលព្រួញពុះចែកទ្រូងផ្លូវ ពេញទំហឹង រងការខូចខាតយ៉ាងដំណំ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បើករថយន្តហាយលេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AP-8933 ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកបង្គោលភ្លើងថ្មមួុយដើម នៅតាមចិញ្ចើមផ្លូវពេញទំហឹង បណ្តាលបង្គោលភ្លើង បាក់ដល់គល់ សំណាងល្អបានរថយន្តទប់ កុំអីលំមកក្រោមបាត់ ចំណែករថយន្តបង្កខ្ទេចផ្នែកមុខផ្ទប់ជាប់នឹងបង្គុោលភ្លើងខូចខាតយ៉ាងដំណំ រីឯអ្នកបើកបរបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
សង្ស័យស្រវឹងស្រា បើករថយន្តបុកបង្គោលភ្លើងថ្មដាច់ដល់គល់ សំណាងមិនរលំ សង្ស័យស្រវឹងស្រា បើករថយន្តបុកបង្គោលភ្លើងថ្មដាច់ដល់គល់ សំណាងមិនរលំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:56:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.