មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបុរសម្នាក់ជិះម៉ូតូបុកពេញទំហឹងរងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តទំនើបម៉ាកផចមួយគ្រឿង ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវបានបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចំទ្វាររថយន្តចំហៀងខាងមុខបោកក្បាលនឹងទ្វាររថយន្តរងរបួសធ្ងន់។
សង្ស័យស្រវឹងស្រា បើករថយន្តបុកបង្គោលភ្លើងថ្មដាច់ដល់គល់ សំណាងមិនរលំ

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ៤០នាទីយប់ ថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ ១៩៩ កែងផ្លូវ ៣២៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកែងកង។
loading...
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកផច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-9700 តាមបណ្តោយផ្លូវ ១៩៩ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុផ្លូវបែកជាបួន មិនប្រយ័ត្នក៏មានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរី ០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1B-8970 ជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវ ៣២៨ ទិសដៅពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចំទ្វាររថយន្តខាងមុខចំហៀងខាងស្តាំពេញទំហឹង បណ្តាលអោយជនរងគ្រោះបោកក្បាលនឹងកញ្ចក់រថយន្តរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកែងកង រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបុរសម្នាក់ជិះម៉ូតូបុកពេញទំហឹងរងរបួសធ្ងន់ម្នាក់ បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបុរសម្នាក់ជិះម៉ូតូបុកពេញទំហឹងរងរបួសធ្ងន់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:15:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.