មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្តឆ្លងផ្លូវ ដួលអូសជាច្រើនម៉ែត្ររងរបួសធ្ងន់

ភ្នំពេញ÷ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុករថយន្តកាមរីបាឡែនមួួយគ្រឿង ខណៈកំពុងបើកឆ្លងផ្លូវបញ្ឆិតកាងខាងមុខ ដួលអូសជាច្រើនម៉ែត្រ បោកនឹងថ្នល់រងរបួសធ្ងន់។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ នឹង ៥០នាទីយប់ ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០១៩ ចំណុចក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាចាស់ តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវ ២០០៩ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
loading...
បើករថយន្តឡិចសុីស RX-300 លឿនពេកមិនប្រយ័ត្ន ជ្រុលទៅព្រលះម៉ូតូកង់បីឥណ្ឌាក្រឡាប់ផ្ងាជើងម្ខាង

រន្ធត់ណាស់! រថយន្តហុីយ៉ាន់ដាយ បើកបុកម៉ូតូ កិនបុរសពីរស្លាប់យ៉ាងអាណោចអាធ័ម
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសុុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 1J-0722 តាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែនពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AD-6180 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ ២០០៩ ទិសដៅពិលិចទៅកើតបញ្ឆិតកាងខាងមុខ ដួលអូសជាច្រើនម៉ែត្របោកនឹងថ្នល់ រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ច ចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅ អធិការដ្ឋនគរបាល ខណ្ឌសែនសុខ រចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្តឆ្លងផ្លូវ ដួលអូសជាច្រើនម៉ែត្ររងរបួសធ្ងន់ ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្តឆ្លងផ្លូវ ដួលអូសជាច្រើនម៉ែត្ររងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:44:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.