មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រន្ធត់ណាស់! រថយន្តហុីយ៉ាន់ដាយ បើកបុកម៉ូតូ កិនបុរសពីរស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ÷ បុរសម្នាក់កំពុងតែជិះម៉ូតូមួួយគ្រឿងតាមដងផ្លូវ ត្រូវរថយន្តហីុយ៉ាន់ដាយមួួយគ្រឿងបើកយ៉ាងលឿន ជ្រុលទៅបុកពេញទំហឹង បណ្តាលអោយស្លាប់បែកខ្លួនប្រាណនៅកន្លែងកើតហេតុភ្លាមៗ និងម្នាក់ទៀតស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ កាលពីវេលាម៉ោង ១១ នឹង ៥០ នាទីយប់ ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខសាលាខណ្ឌកំបូល តាមបណ្តោយផ្លូវជាតិលេខ ៤ ភូមិត្រពាំងអំពាក់ សង្កាត់កំបូល ខណ្ឌកំបូល។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...

បើករថយន្តឡិចសុីស RX-300 លឿនពេកមិនប្រយ័ត្ន ជ្រុលទៅព្រលះម៉ូតូកង់បីឥណ្ឌាក្រឡាប់ផ្ងាជើងម្ខាង

ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្តឆ្លងផ្លូវ ដួលអូសជាច្រើនម៉ែត្ររងរបួសធ្ងន់
សពជនជនរងគ្រោះទាំងពីរនាក់មិនស្គាល់អត្តសញ្ញាណនោះទេ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហុីយ៉ាន់ដាយ ចំណុះ ៣ តោន មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-0383 ធ្វើដំណើរទិសដៅពីលចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេដៃ ជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ូគីស្នាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1P-9244 ជិះដោយបុរសពីរនាក់បញ្ច្រាស់ទិសដៅគ្នា ពីកើតទៅលិច ចំផ្នែកខាងមុខចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលអោយដួលទៅនឹងថ្នល់ រួចកិនបុរសម្នាក់បែកខ្លួនប្រាណស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ តែអកុសលជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេក បានស្លាប់នៅឯនៅមន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចដឹកយកមកតម្កល់ទុកនៅវត្តទឹកថ្លា រងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
រន្ធត់ណាស់! រថយន្តហុីយ៉ាន់ដាយ បើកបុកម៉ូតូ កិនបុរសពីរស្លាប់យ៉ាងអាណោចអាធ័ម រន្ធត់ណាស់! រថយន្តហុីយ៉ាន់ដាយ បើកបុកម៉ូតូ កិនបុរសពីរស្លាប់យ៉ាងអាណោចអាធ័ម Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:32:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.