មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សត្វគោមួយក្បាល ដើរប៉ះបង្គោលភ្លើងបំភ្លឺផ្លូវ ឆក់ដួលប្រកាច់ងាប់ភ្លាមៗ

ភ្នំពេញ÷ គោញីមួយក្បាលដើរប៉ះបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យឆក់ងាប់នៅនឹងកន្លែងនៅកន្លែង លើសួនចែកទ្រូងផ្លូវ កាលពីវេលាម៉ោង ៦ នឹង ៥០យប់ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ប្រភពព័ត៌មានពីបងប្អូនអ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថា គេឃើញគោញីឈ្មោលជាច្រើក្បាលដើរកាត់លើសួនចែកទ្រូងផ្លូវ នៅចំណុចកើតហេតុដូចសព្វមួយដង តែចៃដន្យគោញីមួយក្បាលនោះបានដើរប៉ះនឹងបង្គោលភ្លើងបំភ្លឺផ្លូវ ធ្វើឲ្យឆក់ដួលប្រកាច់ងាប់នៅនឹងកន្លែងកើតហេតុតែម្ដង ចំណែកគោញីឈ្មោលជាច្រើនក្បាលទៀតរត់ប្រសេកប្រសាចពេញផ្លូវ។
loading...
រថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រ បើកឆ្លងផ្លូវ ត្រូវរថយន្តស្តារិុចបុកដាក់ស្លាកលេខ

ប្រភពដដែលបានបន្តទៀតថា ស្ទើរតែរាល់យប់ហើយមិនដែលឃើញម្ចាស់គោមកដេញចាប់ ប្ញគៀងគោទៅផ្ទះម្ដងណាឡើយ បណ្ដោយឲ្យសត្វគោដើរ ពាសវាលពាសកាល ពេលខ្លះក៏បង្កការកកស្ទះដល់បងប្អូនអ្នកធ្វើដំណើរផងដែរ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចបានទំនាក់ទំនងទៅ ជំនាញខាងអគ្គិសនី មកត្រួតពិនិត្យ បើតាមការបញ្ជាក់ពីជាងភ្លើង ប្រាប់បានឲ្យដឹងថា បង្គោលភ្លើងបំភ្លឺផ្លូវដែលឆ្លងចរន្តអគ្គិសនីនេះគឺបណ្ដាលមកពីខ្សែភ្លើងចាស់ ណាមួយដាច់រលាតប៉ះនឹងទឹកភ្លៀងផងនោះ ធ្វើឲ្យខ្សែភ្លើងផុយរលួយប៉ះគ្នានឹងបង្គោលភ្លើង បណ្ដាលឲ្យ ឆ្លងចរន្តអគ្គិសនីតែម្ដង សំណាងល្អដែលមានប៉ះពាល់ដល់មនុស្ស!!!!។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ បញ្ជាការពារ សង្កាត់ ស្ទឹងមានជ័យ ២ យកម៉ូតូកង់បីមកដឹកគោទៅទុកនៅ សង្កាត់ រងចាំម្ចាស់មកទទួលគោទៅវីញ។ លោកចៅសង្កាត់ ស្ទឹងមានជ័យ ២ ក៏បានសំណូមពរដល់បងប្អូនទាំងអស់ រាល់ការធ្វើដំណើរតាមដងផ្លូវនានា ជាពិសេសនៅរដូវភ្លៀង សូមប្រុងប្រយ័ត្នឲ្យខ្ពស់ចំពោះ បង្គោលភ្លើង សូមកុំដើរជិត ប្ញប៉ះ ជាពិសេសបងប្អូនដែលមានសត្វពាហនៈ មេត្តា ប្រុងប្រយ័ត្នឲ្យបានខ្ពស់។
សត្វគោមួយក្បាល ដើរប៉ះបង្គោលភ្លើងបំភ្លឺផ្លូវ ឆក់ដួលប្រកាច់ងាប់ភ្លាមៗ សត្វគោមួយក្បាល ដើរប៉ះបង្គោលភ្លើងបំភ្លឺផ្លូវ ឆក់ដួលប្រកាច់ងាប់ភ្លាមៗ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:11:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.