មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រ បើកឆ្លងផ្លូវ ត្រូវរថយន្តស្តារិុចបុកដាក់ស្លាកលេខ


ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រមួយគ្រឿងឆ្លងផ្លូវ ត្រូវរថយន្តហុីយ៉ាន់ដាយស្តារិុចជនជាតិចិនបុកដាច់ស្លាកលេខ កាលពីវេលាម៉ោង ១១ នឹង ៤០ នាទីយប់ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខការ៉ាស់សាំង កាល់តិច តាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវ ២០២ ក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...

សត្វគោមួយក្បាល ដើរប៉ះបង្គោលភ្លើងបំភ្លឺផ្លូវ ឆក់ដួលប្រកាច់ងាប់ភ្លាមៗ

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ឃើញបុរសម្នាក់ បើករថយន្តឡង់គ្រឺស័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-7786 តាមបណ្តោយផ្លូវ ២០២ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបែកជាបួនក៏មានរថយន្តមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយស្តារិុច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-7723 បើកបរដោយបុរសជនជាតិចិនម្នាក់ រួមដំណើរនិងបុរសជនជាតិចិនដូចគ្នា ៣-៤ នាក់ទៀត តាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ បុកបញ្ឆិតកាងខាងមុខខាងស្តាំបណ្តាលឲ្យខូចខាត និងដាច់ស្លាកលេខ ចេញក្រៅ ចំណែករថយន្តជនជាតិចិនខូចខាតលើកង់ផ្នែកខាងក្រោយខាងឆ្វេងបន្តិចបន្តួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា អស់រយៈពេលជិត ២ម៉ោង ទើបត្រូវគ្នា ដោយភាគីរថយន្តជនជាតិចិនចេញសំណងចំនួន ៨០០ដុល្លារ ទៅឲ្យភាគីរថយន្តឡង់គ្រឺស័រ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
រថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រ បើកឆ្លងផ្លូវ ត្រូវរថយន្តស្តារិុចបុកដាក់ស្លាកលេខ រថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រ បើកឆ្លងផ្លូវ ត្រូវរថយន្តស្តារិុចបុកដាក់ស្លាកលេខ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:50:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.