មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនមិនស្គាល់មុខ បើករថយន្ត មកឈប់ក្រោយមន្ទីរពេទ្យព្រះកុសុមៈ ដកកាំភ្លើងបាញ់ ២គ្រាប់ផ្អើលសមត្ថកិច្ច


ភ្នំពេញ៖ មានហេតុការណ៍ផ្ទុះអាវុធចំនួន ២គ្រាប់មួយ បានកើតឡើង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅពិនិត្យ កាលពីវេលាម៉ោង ២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅជាប់របងមន្ទីពេទ្យ ព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ) តាមបណ្ដោយផ្លូវ ២៦៥ កែងនឹងផ្លូវ ១៥០ ក្នុងសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក។
ក្នុងឧិកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សារព័ត៌មាន ឯករាជ្យជាតិ សូមប្រសិទ្ធិពរជ័យ បវរមហារប្រសើរជូនដល់អស់លោកអ្នកនាង ធ្វើដំណើរទៅស្រុកកំណើត សូមជួបប្រទះតែនឹងសេចក្តីសុខ និងសេចក្តីចម្រើនកុំបីឃ្លៀងឃ្លាតឡើយ
loading...
សូមលោកអ្នកនាង ស្តាប់ព្រះធម៌ទេសនា លោកតា ស៊ុច
យោងតាមប្រភពព័ត៌មានពីសន្តិសុខដែលយាមប្រចាំការក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាក ព្រូស ពណ៌ស្ករ មិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវ ២៦៥ ខណៈមកដល់ខាងក្រោយមន្ទីពេទ្យលោកសង្ឃ ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែដកកាំភ្លើងបាញ់មេឃចំនួន ១គ្រាប់ ហើយរំលងបានប្រហែលជា ១០០ម៉ែត្រ ក៏បានបាញ់ចំនួន ១គ្រាប់ទៀត រួចហើយក៏បានបើករថយន្តគេចខ្លួនបាត់ពីកន្លែងកើតហេតុភ្លាមៗបាត់ស្រមោល។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្នុងហេតុការណ៍ផ្ទុះអាវុធទាំងកណ្ដាលក្រុងចំនួន ២ គ្រាប់ខាងលើនេះ គឺមិនមានអ្នកណាម្នាក់ដឹងពីមូលហេតុបណ្ដាលមកពីអ្វីនោះទេ។ បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយយកសំបកកន្ទុះនោះទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់៕
ជនមិនស្គាល់មុខ បើករថយន្ត មកឈប់ក្រោយមន្ទីរពេទ្យព្រះកុសុមៈ ដកកាំភ្លើងបាញ់ ២គ្រាប់ផ្អើលសមត្ថកិច្ច ជនមិនស្គាល់មុខ បើករថយន្ត មកឈប់ក្រោយមន្ទីរពេទ្យព្រះកុសុមៈ ដកកាំភ្លើងបាញ់ ២គ្រាប់ផ្អើលសមត្ថកិច្ច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:59:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.