មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសម្នាក់សង្ស័យស្រវឹងបើករថយន្ត Lexus LX350 បុករះរថយន្តពីរគ្រឿង រងរបួសធ្ងន់បុរសជនជាតិចិនម្នាក់


ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិនបានរងរបួសធ្ងន់ក្រោយពីបង្កដោយរថយន្តម៉ាក ឡិចសុីសLX350 បានបុករះរថយន្ដហាយឡេនឌ័រ និងរថយន្ដម៉ាស្ដាខ្ទៀតទៅប៉ះ កាលពីនៅវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៣១០ កែងនិងផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ក្នុងឧិកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សារព័ត៌មាន ឯករាជ្យជាតិ សូមប្រសិទ្ធិពរជ័យ បវរមហារប្រសើរជូនដល់អស់លោកអ្នកនាង ធ្វើដំណើរទៅស្រុកកំណើត សូមជួបប្រទះតែនឹងសេចក្តីសុខ និងសេចក្តីចម្រើនកុំបីឃ្លៀងឃ្លាតឡើយ
loading...
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក ម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-6800 បានចតនៅមុខភោជនីយដ្ឋាន តន្ត្រីសុីគោងលី នៅត្រង់ចំណុចកើតហេតុ ខណៈពេលនោះក៏មានរថយន្តម៉ាក ហាយឡិនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AT-8049 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីលិចមកកើត ហើយបានអែមឆ្វេងដៃបំរុងចូលភោជនីយដ្ឋានខាងលើ គ្រានោះក៏មានរថយន្តម៉ាក ឡិចសុីសRX350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-5705 បានធ្វើដំណើរមកក្រោយរថយន្តហាយឡិនឌ័រក្នុងល្បឿនយ៉ាងលឿន រួចក៏រេចង្កូតមកឆ្វេងដៃជ្រុលទៅបុករថយន្តហាយឡិនឌ័រចំកង់មុខបណ្ដាលឲ្យដាច់កាឡែ និងរុញទៅបុករថយន្តម៉ាស្ដាដែលចតស្ងៀម និងទៅប៉ះបុរសម្នាក់ជាជនជាតិចិន បណ្ដាលឲ្យរងរបួសធ្ងន់ ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានមិត្តភ័ក្ត្រដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យឯកជន ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយឃាត់តៃកុងរថយន្តបង្កម៉ាក Lexus LX350 យកទៅប៉ុស្តិ៍នគរបាលដើម្បីសួរនាំ ព្រមទាំងទាក់ទងទៅខាងជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕
បុរសម្នាក់សង្ស័យស្រវឹងបើករថយន្ត Lexus LX350 បុករះរថយន្តពីរគ្រឿង រងរបួសធ្ងន់បុរសជនជាតិចិនម្នាក់ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្ត Lexus LX350 បុករះរថយន្តពីរគ្រឿង រងរបួសធ្ងន់បុរសជនជាតិចិនម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:24:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.