មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូលឿនពេក មិនបង្អង់ល្បឿន ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ត្រង់ចំណុចស្តុបបែកជាបួន រងរបួសធ្ងន់ស្រាល ប្រុសស្រីបីនាក់


កសិករជាច្រើនគ្រួសារ ចាប់ផ្តើមដាំអំពៅស្ករឡើងវិញ ខណៈទឹកមិនទាន់ជន់លិច
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនពេកដល់ស្តុបបែកជាបួនមិនបង្អង់លឿន ជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះដោយប្តីប្រពន្ធពីរនាក់ពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ស្រាលបីនាក់។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ ២៦១ កែងផ្លូវ ១៨២ ក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក។
loading...
តាមប្រភពព័ត៌មានពីកន្កែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញប្តីប្រពន្ធប្រុសស្រីពីរនាក់ ជិះម៉ូតូលេតមួយគ្រឿង ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1GJ-7092 តាមបណ្តោយផ្លូវ ២៦១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ស្តុបបែកជាបួនក៏មានម៉ូតូមួយទៀត ម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GO-3713 ជិះដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ១៨២ ទិសដៅពីកើតទៅលិច ក្នុងលឿនលឿន ជ្រុលទៅបុកពេញទំហឹងបណ្តាលឲ្យភាគីម៉ូតូលេត រងបួសស្ត្រីជាប្រពន្ធធ្ងន់ ចំណែកប្តីរងរបួសស្រាល រីឯភាគីខាងម៉ូតូឃ្លីករងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះបន្ទាន់មន្ទីពេទ្យ ហុង ហាក់ដឹកយកទៅសង្គ្រោះភ្លាមៗ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខណ្ឌចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
បើកម៉ូតូលឿនពេក មិនបង្អង់ល្បឿន ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ត្រង់ចំណុចស្តុបបែកជាបួន រងរបួសធ្ងន់ស្រាល ប្រុសស្រីបីនាក់ បើកម៉ូតូលឿនពេក មិនបង្អង់ល្បឿន ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ត្រង់ចំណុចស្តុបបែកជាបួន រងរបួសធ្ងន់ស្រាល ប្រុសស្រីបីនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:07:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.