មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តមិនស្គាល់ម៉ាក បើកកៀរម៉ូតូ បុរសម្នាក់ ដួលបោកនឹងថ្នល់បែកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញ÷ បុរសម្នាក់កំពុងជិះម៉ូតូមួយគ្រឿងតាមដងផ្លូវ ត្រូវរថយន្តមួយគ្រឿងមិនចាំម៉ាក បើកមកពីក្រោយកៀរដួលបោកនឹងថ្នល់ពេញទំហឹង បែកក្បាលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម រួចរថយន្តបង្កបើករត់បាត់ស្រមោល។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះកើតឡើងកាលពិវេលាម៉ោង ១១ នឹង ៤០នាទីយប់ ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខសាលាកសិកម្ម តាមបណ្តោយផ្លូជាតិលេខ ៦ ក្នុងសង្កាតព្រែកលាប ខណ្ឌជ្រោយចង្វារ។
loading...

បើកម៉ូតូលឿនពេក ជ្រុលបុករថយន្តពីក្រោយ រងរបួសបាក់ជើងម្ខាង
សពជនរងគ្រោះមានឈ្មោះ អុល ចន្ថារ ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរបើករថយន្តដឹកឥដ្ឋ ស្នាក់នៅកន្លែងធ្វើការនៅក្រោយផ្សាព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មានស្រុកកំណើតភូមិយោទ ឃុំមេ សព្រះចន្ទ័ ស្រុកាពារាំង ខេត្តព្រៃវែង។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
តាមប្រភពព័ត៌មានពីកន្លែងកើតហាតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរី ០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GW-6505 ធ្វើទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកមកពីក្រោយ កៀរម៉ូតូជនរងគ្រោះបណ្តាលឲ្យរេចង្កូតបោកក្បាលនឹងថ្នល់បែកក្បាលស្លាប់ នៅក្នុងថ្លកឈាមនៅកន្លែងកើតហេតុភ្លាមៗ ចំណែកម៉ូតូខ្ទាតចេញពីជនរងគ្រោះជិត ១០០ម៉ែត្រ រីឯរថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនញ ចុះមកធ្វើកំណត់ហេតុ រួចប្រគល់សពជនរងគ្រោះទៅសាច់ញាតិ ក៏ដូចម៉ូតូយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
រថយន្តមិនស្គាល់ម៉ាក បើកកៀរម៉ូតូ បុរសម្នាក់ ដួលបោកនឹងថ្នល់បែកក្បាលស្លាប់ភ្លាមៗ រថយន្តមិនស្គាល់ម៉ាក បើកកៀរម៉ូតូ បុរសម្នាក់ ដួលបោកនឹងថ្នល់បែកក្បាលស្លាប់ភ្លាមៗ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:35:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.