មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តស៊េរីទំនើប 570 ស្លាកលេខ ខេមរៈភូមិន្ទ បោះពួយទៅបុកខឿនឡើងលើសួនច្បារ ហោះទៅបុកបង្គោលស្លាកប៉ាណូពេញទំហឹង រងរបួសធ្ងន់បុរសម្នាក់

ភ្នំពេញ៖​ បុរសម្នាក់បើករថយន្តស៊េរីទំនើបឡិចសុីស LX-570 មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនដូចហោះដល់ចំណុច​ផ្លូវកោង បួងចង្កូតមិនទាន់បុកខឿនឡើងលើសួច្បារ ហោះទៅបុកនឹងបង្គោលស្លាកប៉ាន់ណូផ្សាយពាណិជ្ជកម្មពេញទំហឹង បណ្ដាលឱ្យរបួសធ្ងន់ រថយន្តបង្កខ្ទេចផ្នែកខាងមុខផ្ទប់ជាប់នឹងបង្គោលប៉ាណូទៅមុខលែងរួច។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២ នឹង ២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៩ នៅត្រង់ចំណុចក្រោមស្ពានអាកាស ៧ មករា ស្ថិតសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក។
loading...
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាកបើករថយន្តស៊េរីទំនើបម៉ាកលុច្សស៊ីស LX-570 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 01-2-9297 ​តាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតទៅលិចល្បឿនលឿនដូចហោះ​ លុះមកដល់ចំណុចសួនច្បារកែងនឹងផ្លូវ ៥៩៨ ផ្លូវកោងចំណុចកើហេតុខាងលើបួងចង្កូតមិនទាន់ ជ្រុលទៅបុកខឿនឡើងសួនច្បារហោះទៅបុកបង្គោលប៉ាណូផ្សាយពាណិជ្ជកម្មយ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ចំណែករថយន្តខ្ទេចមួយកំណាត់មុខ​ ផ្ទុះពោងការពារ​ផ្ទប់ជាប់នឹងបង្គោលប៉ាណូទៅមុខលែងរួច។

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តឡិចសុីស 470 បុកម៉ូតូជាប់ក្រោមរថយន្ត បើករត់អូសរាប់រយម៉ែត្រ រងរបួសធ្ងន់ប្តីប្រពន្ធពីរនាក់

នគរបាលខណ្ឌពោធិសែនជ័យ ចុះបង្ក្រាបចោរឆក់យ៉ាងសកម្ម ឃាត់ខ្លូនជនសង្ស័យប្រុសស្រី ៧នាក់ជាបន្តបន្ទាប់

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកន្លែងកើតហេតុ រួចទំនាក់ទំនងទៅខាងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីមកយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយគ្នាតាមនីតិវិធីច្បាប់។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បើករថយន្តស៊េរីទំនើប 570 ស្លាកលេខ ខេមរៈភូមិន្ទ បោះពួយទៅបុកខឿនឡើងលើសួនច្បារ ហោះទៅបុកបង្គោលស្លាកប៉ាណូពេញទំហឹង រងរបួសធ្ងន់បុរសម្នាក់ បើករថយន្តស៊េរីទំនើប 570 ស្លាកលេខ ខេមរៈភូមិន្ទ បោះពួយទៅបុកខឿនឡើងលើសួនច្បារ ហោះទៅបុកបង្គោលស្លាកប៉ាណូពេញទំហឹង រងរបួសធ្ងន់បុរសម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:07:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.