មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ត្រង់ចំណុចផ្លូវបំបែកជាបួនប្រកែកគ្នាយកត្រូវរៀងខ្លួន

ភ្នំពេញ៖ រថយន្តម៉ាកតូយូតាព្រូសមួយគ្រឿង បានបុកជាមួយរថយន្តម៉ាកឡិចស៊ីស RX300 មួយគ្រឿងទៀតនៅត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវលេខ១៤៣ កែងនឹងផ្លូវលេខ២៧៨ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុនោះគេឃើញរថយន្តម៉ាក តូយូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-1356 បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៤៣ ទិសដៅពីត្បូងមកជើងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ក៏មានរថយន្តម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AS-8752 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧៨ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ហើយមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តព្រូស ចំពីចហៀងខាងស្ដាំ បណ្ដាលឲ្យដាច់កាឡែកង់មុខទៅមុខលេងរួច ឯរថយន្តឡិចសុីសក៏រងការខូចខាតកាងផ្នែកខាងមុខយ៉ាងដំណំដូចគ្នា។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ ភាគីទាំងសងខាងមិនបានសម្របសម្រួលគ្នាទេ ដោយបានជជែករកតែត្រូវរៀងៗខ្លួន ចុងក្រោយទើបភាគីទាំង២សម្រេចឲ្យសមត្ថកិច្ចមូលដ្ឋានធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕
បើករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ត្រង់ចំណុចផ្លូវបំបែកជាបួនប្រកែកគ្នាយកត្រូវរៀងខ្លួន បើករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ត្រង់ចំណុចផ្លូវបំបែកជាបួនប្រកែកគ្នាយកត្រូវរៀងខ្លួន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:05:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.