គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចសោះ មិនចេះយល់យោគគ្នា កើតជាហិង្សា វាយភាគីម្ខាងអោយរងរបួសយ៉ាងដំណំ ផ្អើលសមត្ថកិច្ច
ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់ បើករថយន្តហាយលេនឌ័រមួយគ្រឿង បត់ឆ្វេងដៃចូលទៅក្នុងអគ្គកុងសុលមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូមួួគ្រឿងជិះដោយបុរសម្នាក់ បណ្តាលរងរបួសស្រាល ខណៈនោះក៏មានបុសជនជាតិចិនម្នាក់ ដែលជាបក្ខពួក ដើរចេញពីក្នុងមកវាយជនរងគ្រោះបន្តែមទៀត រងបួសយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកអន្តរាគមន៍កាលពីវេលាម៉ោង ៨ នឹង ៣០នាទីយប់ ថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខអគ្គកុងសុល តាមបណ្តោយផ្លូវព្រះមុុន្នីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
loading...
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា បន្ទាប់មកខាងភាគីបង្កបានឲ្យភាគីរងគ្រោះចូលទៅខាងក្នុង ធ្វើការចរចារគ្នា និងសម្របសម្រួលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចសោះ មិនចេះយល់យោគគ្នា កើតជាហិង្សា វាយភាគីម្ខាងអោយរងរបួសយ៉ាងដំណំ ផ្អើលសមត្ថកិច្ច
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:57:00 PM
Rating:

No comments: