មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រាសាទនាងខ្មៅ មានរឿងដំណាលដូចខាងក្រោម ........


តាកែកវ៖ ប្រាសាទនាងខ្មៅជាប្រាសាទបុរាណខ្មែរដែលត្រូវបានសាងសង់ឡើងអំពី​ថ្មភក់ និងឥដ្ឋ តាមរចនាបទកោះកែ ក្នុងសម័យអង្គរសតវត្សទី១០​ក្នុងរាជ​ព្រះបាទជ័យវរ្ម័នទី៤​នៃគ្រឹស្គសករាជ ដើម្បីឧទ្ទិសថ្វាយដល់​ព្រះឥសូរក្នុង​ព្រហ្មមញ្ញសាសនា។ ប្រាសាទនេះមានទីតាំងស្ថិតនៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ក្បែរផ្លូវជាតិលេខ២ ចំងាយប្រមាណ៥២គីឡូម៉ែត្រ​ពីភាគខាងត្បូងក្រុងភ្នំពេញ ២៧គីឡូម៉ែត្រពីទីរួមខេត្តតាកែវ និង៣គីឡូម៉ែត្រពីភ្នំជីសូរ។
បានជាហៅថាវត្ដប្រាសាទនាងខ្មៅ ព្រោះក្នុងវត្ដនោះមានប្រាសាទបុរាណពីរឈ្មោះប្រាសាទនាងខ្មៅ នៅខាងលិចវិហារ ចំក្លោងទ្វារវត្ដទិសបស្ចឹម។ ប្រាសាទទាំងពីរនោះធ្វើពីថ្មផង អិដ្ឋផង ទំហំ៤ម៉ែត្រ៤ជ្រុង កំពស់ ១០ម៉ែត្រ កំពូលស្រួចដូច ចេតិយខ្ពស់ត្រដែត។
loading...
ក្នុងអតីតកាលកន្លងយូរទៅហើយ មានស្ដេចមួយព្រះអង្គទ្រង់មានព្រះនាមព្រះបាទសុរិយោវង្ស គង់នៅភ្នំជីសូរ ជាស្ដេចមានមហិទ្ធិរិទ្ធិមានបុណ្យច្រើន ទ្រង់បានសាងប្រាសាទប្រាំ និង ទ្រង់អោយជីកស្រះបួននៅលើភ្នំនោះ គ្រប់ជ្រុងបា្រសាទ ទ្រង់មានបុត្រីមួយព្រះអង្គព្រះនាមនាងខ្មៅ។
ភ្នំជីសូរអំពីកំពូលចុះមកដល់ដី ជំរាលជើងភ្នំខាងក្រោម ប្រហែល៧០០ម៉ែត្រមានទន្លេ៤ គ្រប់ជ្រុងទាំង៤ គឺទន្លេអុំមួយទន្លេស្ងួតមួយ ទន្លេប្រទ្រុនមួយ និងទន្លេទ្រុនមួយ។ ទន្លេទាំង៤នោះជាកន្លែង សំរាប់ក្រសាលរបស់ស្ដេចអង្គនោះ។លុះព្រះបុត្រីមានវ័យវឌ្ឍនាការចំរើនឡើងបានព្រះជន្ម១៦ឆ្នាំ ព្រះ​នាង​មាន​រូប​ឆោម​លោម​ពណ៌​ល្អ​ដាច់​ស្រី​ក្នុង​ព្រះ​នគរ។ថ្ងៃមួយព្រះនាងនឹកភ្នកចង់ទៅលេងទន្លប្រទ្រុន បានចូលទៅថ្វាយបង្គំលាព្រះវរបិតា សុំទៅលេងទន្លេនោះ។ ព្រះរាជាក៏ទ្រង់ព្រះរាជានុញ្ញាត ហើយ​ទ្រង់​ចាត់​មនុស្ស​បំរើ​អោយរៀបចំហែហម ព្រះរាជដំនើរព្រះនាងទៅក្រសាលក្នុងវេលាថ្ងៃ​​រសៀល។ គ្រានោះមានបុរសម្នាក់ឈ្មោះបណ្ឌិត ស្រី ទើបនឹងសឹកពីសាមនេរ មានរូបឆោមល្អល្អះស្អាតបាតជាងប្រុសឯទៀតចេះមន្ដអាគមវិជ្ជាការ។​បណ្ឌិត​នេះ​មាន​ទី​លំនៅ​ៗ​ភូមិ​មួយ​ខាង​លិចភ្នំជំសូរ ជិតផ្លូវដែលចុះទៅទន្លេប្រទ្រុន។ ថ្ងៃនេះបណ្ឌិតស្រី មានសេចក្ដីអផ្សុកចេញទៅលេងជិតផ្លូវនោះ បានឃើញព្រះនាងខ្មៅចុះពីលើភ្នំ ជាមួយនឹងស្រីជាបរិវារ ក៏មានសេចក្ដីប្រតិព័ទ្ធជាប់ចិត្ដនឹងព្រះនាងក្រៃពេក។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
បណ្ឌិតនោះពិចារនាថា «ថ្ងៃនេះជាថ្ងៃមានលាភធំណាស់ ដោយបានជួប​​នឹងស្រីគ្រប់លក្ខណ៍ តែអាត្មាអញជាកូនរាស្រ្ដកំសត់ ធ្វើម្ដេចនឹងបាននាងនោះហ្ន៎! នាងនេះមិនមែនជាស្រីសាមញ្ញទេគឺជាព្រះរាជបុត្រីរបស់ស្ដេច អាត្មានឹងនាងនេះពុំសមសក្ដិគ្នាសោះ បើដូច្នេះអញត្រូវធ្វើយ៉ាងណាទៅអែះ?» បណ្ឌិតចេះតែស្រលាញ់ខ្លាំងឡើងៗ គិតថា «នឹងចូលស្ដីដន្ដឹងតាមច្បាប់ ក៏ពុំសមនឹងប្រព្រិត្ដខុស ក៏មុខជាស្ដេច យកទោសដល់ស្លាប់»។ ទើបនឹកដល់មន្ដវិជ្ជាការ ដែលខ្លួនចេះទាំងប៉ុន្មាន ក៏បេះស្លឹកឈើយកមកសូត្រផ្លុំមន្ដវិជ្ជាការនោះ ហើយឡើងដើមឈើផ្លុំស្លឹកបន្លឺឡើង។ ឯ​សូរ​សំលេង ស្លឹក ដែលបណ្ឌិតផ្លុំ នោះ​ទៅចុចចំបេះដូងព្រះនាងនោះ ព្រះនាងក៏ភ័នភាំងស្មារតី លុះភ្ងារឡើងគិតថា «អាត្មាអញកូនស្ដេច ធ្លាប់ស្ដាប់ភ្លេងតូរ្យតន្រ្ដីសព្វថ្ងៃ ដែលពុំមានភ្លេងអ្វីធ្វើចិត្ដអញអោយស្លុតដូចសំលេងស្លឹកនេះសោះ» ព្រះនាងសញ្ជឹងគិតយូរៗទៅ សំលេងនោះរិតតែពិរោះឡើងៗ
ព្រះនាងអត់ទ្រាំមិនបានក៏លន់ព្រះអោស្នថា «យីអីហ្ន៎! សំលេងនេះជាសំលេងប្លែកណាស់ គួរតែអញទៅតាមស្ដាប់មើលអោយឃើញច្បាស់ តើអ្នកនោះដូចម្ដេច បានចេះផ្លុំពិរោះដល់ម្លឹង?»។ ព្រះនាងក៏ទៅរកមើលអោយឃើញដោយព្រះអង្គអែង។ លុះនាងទៅជួបឃើញរូបឆោមបណ្ឌិតនោះ ក៏រិតតែមានសេចក្ដីប្រតិព័ទ្ធខ្លាំងឡើង បាន​សាក​សួរ​សន្ទនា​គ្នា​ទៅវិញទៅមកតាមប្រពៃណីរបស់ប្រុសនិងស្រីដែលស្រលាញ់គ្នា។ អ្នកទាំងពីរបាននិយាយនាត់នឹងគ្នាថា «ថ្ងៃក្រោយយើងនឹងមកជួបគ្នាទៀត» ហើយបែកគ្នារៀងខ្លួន។
ចំណែកព្រះនាងតាំងពីបែកបណ្ឌិតនោះទៅ មានទឹកព្រះភក្រ្ដប្លែកពីប្រក្រតី ចេះតែក្រៀមក្រមពុំរួសរាយរកពួកបរិវារពួកបរិវារមានសន្ទិះសង្ស័យ។ ថ្ងៃក្រោយមក ព្រះនាងចូលលាព្រះរាជាម្ដងទៀត ព្រះរាជាក៏ទ្រង់អនុញ្ញាតអោយព្រះនាងទៅ ទ្រង់ចាត់មនុស្សបំរើហែហមជូនដំនើរព្រះនាងដូចថ្ងៃមុន លុះទៅដល់កន្លែងនោះ ព្រះនាងនិយាយប្រាប់បរិវារថា«អ្នករាល់គ្នាត្រូវឈប់ចាំខ្ញុំ ខ្ញុំមានកិច្ចាការទៅនោះបន្ដិច»។ និយាយប្រាប់ហើយព្រះនាងដើរសំដៅទៅកន្លែងដែលបណ្ឌិត​​ស្រីមកជួប លុះបានជួបគ្នាហើយ ទាំងពីររូបក៏សំរេចសេចក្ដីប្រាថ្នារបស់ខ្លួន។ ពួកបរិវារសង្ស័យក៏ទៅលបមើលឃើញ​កិរិយាមិនល្អ មានសេចក្ដីភិតភ័យ ក្លាចក្រែងស្ដេចយកទោសដល់ជីវិត ក៏ជំនុំពិគ្រោះគ្នាថា «យើងគួរតែក្រាបទូលស្ដេចកុំខាន»។ លុះត្រលប់ទៅវិញពួកបរិវារ ក៏ចូលទៅគាល់ទូលស្ដេចសព្វគ្រប់តាមដំណើរ។ ស្ដេចទ្រង់ខ្ញាល់ជាខ្លាំងក៏ទ្រង់ហៅពេជ្ឈឃាតមកប្រាប់ថា «ត្រូវយកកូនអញទៅសំលាប់អោយឆាប់»។ ព្រះអគ្គមហេសីជាមាតា ក្រាបទូលសុំទោសព្រះស្វាមីថា «សូមព្រះករុណាទ្រង់ព្រះមេត្ដាប្រោស ព្រះរាជទានទោសដល់កូនយើងតែមួយ បើទុកជាមានទោសខុសយ៉ាងណាៗ សូមព្រះអង្គកុំសំលាប់ គ្រាន់តែបំបរបង់ចេញអំពីទីនេះចុះសូមទ្រង់អនុញ្ញាតអោយទាន»។
ស្ដេចក៏ទ្រង់អនុញ្ញាតតាមសេចក្ដីសុំ របស់ព្រះនាងជាព្រះមាតា ទើបទ្រង់បង្គាប់សេនាបតី អោយធ្វើប្រាសាទពីរ ចំងាយអពីព្រះដំនាក់ទៅបីយោជន៍។ ពួកសេនាបតីក៏ទទួលធ្វើតាមព្រះរាជបញ្ជា រួចហើយ​ស្ដេច​ទ្រង់​បង្គាប់​អោយនាំព្រះនាងខ្មៅទៅនៅទីនោះ ប្រាសាទនោះនៅខាងលិចភ្នំជីសូរ។ តាំងពីថ្ងៃនេះទៅ ព្រះនាងកើតទុក្ខជាទំងន់ ណាមួយព្រះបិតាបំបរបង់ចោល អោយនៅម្នាក់អែង ណាមួយបែកពីសង្សារលែងបានមកជួបសោះដោយមិនបានជ្រាបទៅទីណា។ គ្រានោះមានភិក្ខុមួយព្រះអង្គឈ្មោះ កែវ លោកនិមន្ដពីស្រុក លោកទៅរៀនមន្ដវិជ្ជាការនៅអែស្រុកក្រៅ លោកបានរៀនចេះពូកែណាស់ លោកត្រលប់មកស្រុកវិញ គង់នៅទីមួយ (ក្នុងខេត្ដតាកែវ) ទីនោះអត់ទឹក អ្នកស្រុកនាំគ្នាជីកស្រះមួយប្រគេនលោក។ ដោយស្រះនោះជារបស់លោកគ្រូ កែវ ទើប​មាន​ឈ្មោះ​ថា​ស្រះ​កែវ​ៗ​រហូត​ដល់​សព្វ​ថ្ងៃ​។
លោកគ្រូងអង្គនោះ គង់នៅយូរបន្ដិទៅ មានកិត្ដិសព្ទល្បីគ្រប់ស្រុកភូមិ។ ព្រះនាងបានលឺដំនឹងថា លោកគ្រូទើបនិមន្ដមកពីស្រុកក្រៅ ចេះមន្ដវិជ្ជាការល្បីល្បាញដូច្នោះ មានបំនងចង់ជួបនឹងលោក ដើម្បីចង់ដឹងអំពីទុក្ខរបស់ព្រះនាងថា «តើថ្ងៃណានឹងបានស្រាកស្រាន្ដស្បើយល្ហើយ ព្រះនាងក៏ប្រាប់អ្នកបំរើអោយរៀបព្រះទីនាំងដំរី ដើម្បីទៅថ្វាយបង្គំលោកគ្រូកែវ។ លុះធ្វើព្រះរាជដំនើរទៅដល់ទីកន្លែលោកគ្រូនាះហើយ ព្រះនាងចូលទៅថ្វាយបង្គំលោកតាមទំនៀម ទ្រង់បាន ឃើញលក្ខណលោកគ្រូនោះសព្វគ្រប់ ក៏បែកចិត្ដចេញពីសង្សាចាស់ មកជាប់នឹងលោកគ្រូកែវនោះវិញ ពីព្រោះលោកអង្គនោះមានរូបឆោមស្អាតជាងបណ្ឌិតស្រី ពេញលក្ខណប្រុសគួរអោយស្រលាញ់ ព្រះនាងដំនាលសេចក្ដីទុក្ខរបស់ទ្រង់ទូលលោកគ្រូសព្វគ្រប់ហើ ក៏សំដែងអាការៈស្និទស្នាលហាក់ដូចជាទុកចិត្ដគ្នាយូរមកហើយ។ អាការៈដែលព្រះនាងពណ៌នារឿងរ៉ាវរបស់ទ្រង់នោះ នាំអោយលោកគ្រូកែវអត់ទ្រាំពុំបាន ក៏មានចិត្ដទោទន់ទៅរកព្រះនាង ហើយមានពុទ្ធដិកាទន់ភ្លន់ទៅរក។ កាលបើព្រះនាងបានលឺពុទ្ធដិកាលោកផ្អែមល្អែមទន់ភ្លន់មករកដូច្នោះ ក៏នឹកសង្ឃឹមថា តទៅមុខអញនឹងមានអាង លែងកើតទុក្ខតាំងពីថ្ងៃនេះទៅហើយ។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ព្រះនាងមានពណ៌សំបុរស្រស់បំព្រងដូចស្រីទេពអប្សរ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ចំណែកឯលោកគ្រូកែវវិញ លោកខំប្រឹងពិចារណាធម៌ ដើម្បីដកចិត្ដអំពីព្រះនាងនោះខ្លាំងណាស់ដែរ តែលោកដកពុំរួចសោះ។ ពេលក្រោយមកព្រះនាងត្រលប់មកថ្វាយបង្គំ សុំលោកគ្រូស្រោចទឹក ដើម្បីអោយមានសេរីសួស្ដី។ ពេលទៅស្រោចទឹកនោះព្រះនាងរិតតែសំដែងការរាក់ទាក់ទៅរកលោកគ្រូកែវខ្លាំងឡើងថែមទៀត ហើយព្រះនាងទូលលោកថា សូមអោយលោកម្ចាស់គង់នៅសប្បាយចុះ កាលបើលឺពាក្យនោះ លោកគ្រូកែវ ក៏ក្រៀមក្រំស្រពោនមុខកើតទុក្ខ ដោយសំដីព្រះនាង។ អាការរបស់លោក ជាអាការៈប្រាប់នាងអោយជ្រាបច្បាស់ថា លោកកើតទុក្ខពីព្រោះព្រះនាង។ ព្រះនាងក៏រិតតែមានសេចក្ដីស្រលាញ់ខ្លាំងឡើងទៀត ដល់ព្រះនាងត្រលប់ទៅដំនាក់វិញ កើតទុក្ខផ្ទុំពុំលក់ សោយក្រយាស្ងោយពុំបាន អត់ទ្រាំពុំបាន ក៏ចាត់បំរើអោយរៀបចំព្រះទីនាំងដំរី ទៅនិមន្ដលោកមកអែដំនាក់ព្រះនាង។ ឯលោកគ្រូកែវកាលបើឃើញអ្នកបំរើទៅនិមន្ដ ក៏សប្បាយព្រះទ័យណាស់ បានរៀបចំធ្វើដំនើរនិមន្ដមកជាប្រញាប់។ ព្រះនាងក៏ទំនុកបំរុងបនិតភោជន សុទ្ធតែរបស់ប្លែកៗ។ លុះលោកនិមន្ដទៅដល់ព្រះនាងលើកមកប្រគេនលោកផ្ទាល់ព្រះអង្គ។ លោកគ្រូកែវឆាន់ពុំបាន។ អាការៈដែលលោកឆាន់ពុំបាននោះ ជាអាការៈប្រាប់ព្រះនាងអោ យជ្រាបរិតតែច្បាស់ ព្រះនាងក៏រិតតែកើតទុក្ខខ្លាំងឡើងវអត់ទ្រាំកេរ្ដិ៍ខ្មាសពុំបាន ក៏ចូលទៅទូលលោកថា សូមលោកម្ចាស់សឹកចាកសិក្ខាបទចុះ ហើយព្រះនាងប្រគេនសំពត់ស្លៀកពាក់ ព្រមទាំងប្រដាប់ប្រដារសព្វគ្រប់។ លោកទទួលតាមសំដីព្រះនាងនិមន្ដ ហើយក៏សឹកចាកសិក្ខាបទ ជាឃរាវាសនៅរួមសុខទុក្ខជាមួយព្រះនាងខ្មៅ នៅក្នុងប្រាសាទនោះរហូតមក។ ចំណេរកាលខាងក្រោយ មានពុទ្ធបរិសទ្ធជ្រះថ្លាស្ថាបនាវត្ដនៅទីនោះឡើង វត្ដនោះមានព្រះនាមថា វត្ដប្រាសាទនាងខ្មៅរហូតដល់សព្វថ្ងៃនេះ។
ប្រាសាទនាងខ្មៅ មានរឿងដំណាលដូចខាងក្រោម ........ ប្រាសាទនាងខ្មៅ មានរឿងដំណាលដូចខាងក្រោម ........ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:34:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.