មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្ន ទៅបុករថយន្តដឹកទំនិញធុនយក្សរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូ PCX មួយគ្រឿង ដល់ចំណុចផ្លូវបែកជាបួនមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តដឹកទំនិញធុនយក្សមួយគ្រឿង ចំកង់រថយន្តខាងក្រោយបោកក្បាលរងរបួសធ្ងន់។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ២០យប់ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចសាលាវិទ្យាល័យឥន្ទ្រៈទេវី តាមបណ្តោយផ្លូវ ៥៩២ កែងនឹងផ្លូវ ៣១៧ ក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។
loading...
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា PCX ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1FZ-3774 តាមបណ្តោយផ្លូវ ៣១៧ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ផ្លូវបែកជាបួនចំណុចកើតហេតុខាងលើ ជ្រុលចង្កូតទៅបុករថយន្តដឹកទំនិញធុនយក្សមួយគ្រឿងម៉ាក HINO ក្បាលពណ៌ខៀវ ពាក់ស្លាកលេខស្វាយរៀង 3A-1101 ធ្វើដំណើរតាមបណ្តោយផ្លូវ ៥៩២ ទិសដៅពីលិចទៅកើត ចំកង់រថយន្តខាងក្រោយចំហៀងខាងស្តាំ បោកនឹងជញ្ជាំងរថយន្តរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនីករស្មី ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តព្យាយាមបើកគេចចេញពីកន្លែងកើតហេតុបានប្រមាណជិត ១០០ម៉ែត្រ ត្រូវអ្បកឃើញហេតុការណ៍នាំគ្នាដេញចាប់ឃាត់បានទាំងរថយន្តនិងអ្នកបើកបរប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំធ្វើកាដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្ន ទៅបុករថយន្តដឹកទំនិញធុនយក្សរបួសធ្ងន់ ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្ន ទៅបុករថយន្តដឹកទំនិញធុនយក្សរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:33:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.