មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តកាមរីបាឡែនលឿនដូចហោះ ទៅបុកម៉ូតូមួយគ្រឿងខ្ទេច ស្លាប់បុរសម្នាក់


ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកាមរីបាឡែនក្នុងទិសដៅបញ្ច្រាស់គ្នា ទៅបុកម៉ូតូមួយគ្រឿងកំពុងតែជិះម្នាក់ឯងពេញទំហឹងខ្ទេចមើលលេងយល់ ស្លាប់ម្នាក់ភ្លាមៗនៅកន្លែង កាលពីវេលាម៉ោង ២ នឹង ៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវ ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
សពជនរងគ្រោះមានឈ្មោះ ប៉ែន លីដា អាយុ ៣១ ឆ្នាំ មុខរបរ ជាមន្ត្រីកងរាជអាវុធហត្ថ មានស្រុកកំណើតនៅភូមិតាដៃ ឃុំជ្រៃលាស់ ស្រុកពញ្ញាឮ ខេត្តកណ្ដាល ។
loading...

តាមប្រភពព័ត៌មានពីអ្នកដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក QBIK ពណ៌ស ពាក់ស្លាក ភ្នំពេញ 1GZ-0719 តាមបណ្ដោយផ្លូវ ៣៧១ ទិសដៅពីលិចទៅកើត ខណៈពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-8136 បានធ្វើដំណើរបញ្ច្រាស់គ្នាក្នុងល្បឿនយ៉ាងលឿន ហើយក៏ជ្រុលចង្កូតទៅបុកម៉ូតូរងគ្រោះចំពីមុខពេញទំហឹង បណ្ដាលឲ្យស្លាប់ៗនៅនឹងកន្លែង រីឯម៉ូតូខ្ទាតឆ្ងាយពីជនរងគ្រោះជាង ២០ម៉ែត្រ ខ្ទេចមើលលែងយល់។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម

ក្រោយកើតហេតុភ្លាមៗ ម្ចាស់រថយន្តបង្កបានព្យាយាមបើករត់រហូត បំណងយករថយន្តទៅលាក់ទុកនៅផ្សារ PC ទើបសមត្ថកិច្ចដេញឃាត់បាន តែម្ចាស់គេចខ្លួនបាត់ បន្ទាប់មក សមត្ថកិច្ចជំនាញចរាចរណ៍ ខណ្ឌមានជ័យ បានសហការជាមួយជំនាញចរាចរណ៍ក្រុង ធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
បើករថយន្តកាមរីបាឡែនលឿនដូចហោះ ទៅបុកម៉ូតូមួយគ្រឿងខ្ទេច ស្លាប់បុរសម្នាក់ បើករថយន្តកាមរីបាឡែនលឿនដូចហោះ ទៅបុកម៉ូតូមួយគ្រឿងខ្ទេច ស្លាប់បុរសម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:58:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.