មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តតាកូម៉ាលឿនពេក ហោះទៅបុកម៉ូតូនីក អូសជាច្រើនម៉ែត្រ ស្លាប់យុវជនបីនាក់ភ្លាមៗ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតាកូម៉ាមួយគ្រឿងក្នុងល្បឿនលឿន ជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅ បុកយុវជនបីនាក់ដែលកំពុងជិះម៉ូតូនីកមួយគ្រឿងឆ្លងផ្លូវពេញទំហឹង អូសជាច្រើនម៉ែត្រ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១ នឹង ៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខ ការ៉ាស់សាំង PTT តាមបណ្តោយផ្លូវជាតិលេខ ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
សពជនរងគ្រោះទាំងបីនាក់មិនស្គាល់អត្តសញ្ញាណនោះទេ។
loading...
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជនបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគី នីក ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1CD-1056 តាមបណ្តោយផ្លូវរង្វង់មូលនាងមច្ឆាទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ឆ្លងមកផ្លូវលេខ ៦A ក៏មានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2D-9447 បើកបរដោយបុរសម្នាក់ បោះពួយលឿនដូចហោះ តាមបណ្តោយផ្លូវជាតិលេខ ៦A ទិសដៅពីជើងទៅត្បូង បុកចំពាក់កណ្តាលម៉ូតូពេញទំហឹង អូសជិត ៥០ម៉ែត្រ ម្នាក់ខ្ទាតចេញពីម៉ូតូ ចំណែកពីរនាក់ទៀតជាប់ជាមួយម៉ូតូគៀបនឹងរថយន្តស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកអ្នកបើករថយន្តបង្កត្រូវបានអ្នកឃើញហេតុការណ៍ឃាត់ខ្លួនបានភ្លាមៗ រួចប្រគល់ជូនសមត្ដកិច្ច។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំធ្វើកាដោយស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះទាំងបីនាក់សមត្ថកិច្ចទំនាក់ទំនងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
បើករថយន្តតាកូម៉ាលឿនពេក ហោះទៅបុកម៉ូតូនីក អូសជាច្រើនម៉ែត្រ ស្លាប់យុវជនបីនាក់ភ្លាមៗ បើករថយន្តតាកូម៉ាលឿនពេក ហោះទៅបុកម៉ូតូនីក អូសជាច្រើនម៉ែត្រ ស្លាប់យុវជនបីនាក់ភ្លាមៗ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:41:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.